គ្រោះថ្នាក់​​ចរាចរណ៍នៅកំពង់ស្ពឺអំឡុង​​ពេលភ្ជុំបិណ្ឌ៣ថ្ងៃ ​​ស្លាប់៨​ ​របួសធ្ងន់​ស្រាល១៦នាក់

ខេត្តកំពង់ស្ពឺ ៖​​ ក្នុងរយៈពេល៣ថ្ងៃ ​​គិតចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣​ ​តុលា​ គ្រោះថ្នាក់​ចរាចរណ៍​នៅទួទំាង​ខេត្តកំពង់ស្ពឺ​បាន​កើតឡើងចំនួន១១លើក​ ​សម្លាប់​មនុស្ស០៨នាក់ និង​របួស១៦នាក់​ ​ក្នុងនោះ០៨នាក់​របួសធ្ងន់​ ខូចខាតរថយន្តតូចធំ​៥គ្រឿង និងរ៉ឺម៉កម៉ូតូ១គ្រឿង។

បើតាមអ្នកឆ្លើយឆ្លង​​ព័ត៌មានកោះសន្តិភាព​​បានស្រង់របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបានបញ្ជាក់ទៀតថា​ ​គ្រោះថ្នាក់ចរាចរណ៍​​១១លើកខាងលើ ភាគច្រើន​បណ្តាល​មកពីស្រវឹង​​ និង​​បើកល្មើសល្បឿនកំណត់។

ព័ត៌មានលម្អិត​​នឹងមានផ្សាយ​ជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕