កាត់​បន្ថយ ​អាការៈ​ធាត់ ​ដុះក្បាល​ពោះ ​តាមបែប​ ធម្មជាតិ​

សភាព​ធាត់​ហួស​ គឺជាបរិមាណ​ជាតិ​ខ្លាញ់​ច្រើន​ហួស​ប្រមាណ​ នៅក្នុង​រាង​កាយ​របស់មនុស្ស​ ។ សភាព​ធាត់​ដុះក្បាល​ពោះ ​នេះ ​ធ្វើឱ្យ​កោសិការីកធំ​ និងកើន​ឡើង​នូវចំនួន​កោសិកា ។​ កាឡូរី​ ដែល​ បណ្ដាល​ឱ្យមាន​សភាព​ធាត់ខ្លាំង​នេះ​ អាច​ត្រូវ​បាន​ដុត​កម្ទេច ​ដោយ​ការធ្វើ​ចលនា​រាងកាយ​ បើមិន​ដូច្នោះទេ​ កាល់​ឡូរីមិនល្អ​ នឹងកពូន​ នៅក្នុង​រាងកាយ ​ក្លាយ​ទៅជាខ្លាញ់​មិនខាន ​។ ការទទួល​ទានអាហារ​មិន​ច្រើន​ជាង​ តម្រូវ​ការ​របស់​រាងកាយ​ និងការហាត់​ប្រាណជា​ប្រចាំ​ គឺជាដំណោះ​ស្រាយ​តែមួយគត់​ ក្នុងការ​ដោះ​ស្រាយ​ នូវសភាព​ធាត់​ជ្រុល​នេះ ។​ ខាង ​ក្រោម​នេះ​ គឺជាវិធី​ជំនួយ​តាម​បែប​ធម្មជាតិ ​២យ៉ាង​ មាន​ប្រសិទ្ធភាព​ក្នុង​កាត់​បន្ថយ​សភាព​ធាត់​ជ្រុល៖​
 ១. បុរសស្រ្ដី ​មាន​រាងកាយ​ធាតុជ្រុល​ អាច​ទទួល​បាន​អត្ថប្រយោជន៍​ពីការស្រក​ទម្ងន់ ​ដោយ​សារការ​ទទួល​ទាន​ទឹកក្ដៅ​ឧណ្ហៗ​ លាយ​ជាមួយ​ក្រូចឆ្មា​ ។ សូម​លោក​អ្នក​ដែល​មាន​រាងកាយ​ធាត់ជ្រុល ​លើស​ពីសេចក្ដី​ត្រូវការ​ ទទួល​ទានទឹក​ក្ដៅឧណ្ហៗ ​មួយកែវ ​លាយ​ជាមួយ​ក្រូចឆ្មាមួយ​ចំហៀង ​ដោយ​ដាក់​បន្ថែម​ទឹក​ឃ្មុំមួយ​ស្លាប​ព្រាកាហ្វេ​ ហើយ​សូម ​លោក​អ្នក​ទទួល​ទានវាមុន​ អាហារ​ពេលព្រឹក ។​

២. ប្រសិទ្ធ​ភាព​ក្នុង​ការ​សម្រក​ទម្ងន់​មួយ​ទៀត​ គឺការទទួល​ទាន​ ទឹក​ក្រូចឆ្មា​ លាយ​ជាមួយ​ម្សៅ​ម្រេច​ និងទឹកឃ្មុំ ​។ ជាដំបូង ​សូម​លោក​អ្នកយក​ទឹក​ក្រូចឆ្មា​ ប្រមាណជា ​៣ស្លាប​ព្រាកាហ្វេ​ លាយ​ជាមួយ​ម្សៅ​ម្រេច​ ១/២ ស្លាប​ព្រាកាហ្វេ​ដោយ​ដាក់​បន្ថែម​ទឹកឃ្មុំបន្ដិច​ ។ សូម​លោក​អ្នក ​ទទួល​ទាន​វាឱ្យ​បានមួយ​ពែង​ ក្នុងមួយថ្ងៃ ​និងទទួល​ទាន ​សម្រាប់​រយៈ​ពេល ​៣ ទៅ ៤ខែ​ លោកអ្នក​នឹងបាន​ស្រក​ទម្ងន់​សម​តាម​ប្រាថ្នា ​ជាមិនខាន។​​

៣. ទឹកតែ​ គឺជាភេសជ្ជៈ ​ដ៏ឈ្ងុយ​ឆ្ងាញ់​ ត្រូវបាន​មនុស្ស​ជុំវិញ​ពិភព​និយម​ទទួល​ទាន ​។ វាមិន​ត្រឹមតែ​ ផ្ដល់នូវ​ជាតិទឹកដល់​ រាងកាយ​របស់​មនុស្ស​ប៉ុណ្ណោះទេ​ ប៉ុន្ដែថែម​ទាំងផ្ដល់​នូវ ​គុណប្រយោជន៍​ក្នុងការ​កំចាត់ជាតិ​ខ្លាញ់ ​ដែលជំនួយ​ដល់ការ ​សម្រក​ទម្ងន់​ទៀតផង។​ យោង​តាម​លទ្ធផល​នៃការ​សិក្សាស្រាវ​ជ្រាវ​ធ្វើឡើង ​នៅឯ​សាកលវិទ្យា​ល័យ​ Kobe ប្រទេស​ជប៉ុន ​បាន​រក​ឃើញ​ថា​
មនុស្ស​ទទួល​ទានទឹក​តែ​ជាប្រចាំ ​ទទួល​បាន​អត្ថប្រយោជន៍​ដ៏ល្អ​ ក្នុងការ​ទប់ស្កាត់ ​ការប្រែ​ប្រួល​មិនល្អ ​នៅក្នុងឈាម​ដោយ​សារអាហារ​សម្បូរ​ជាតិ​ខ្លាញ់​ដែល​អាច​បណ្ដាល​ឱ្យ​មនុស្ស​ ប្រឈម​នឹងជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ ។​
 នៅក្នុង​ការសិក្សា​ស្រាវ​ជ្រាវ​នោះ ​ក្រុមអ្នក​វិទ្យាសាស្រ្ដ​ បាន​ធ្វើការ​ដកពិសោធន៍​ ចំពោះ​សត្វ​កណ្ដុរ ​ដោយ​បែង​ចែក​សត្វ​កណ្ដុរ​ទាំង​នោះ​ជាពីរ​ក្រុម​។ សត្វ​កណ្ដុរ​មួយ​ក្រុម​ត្រូវបាន​ផ្ដល់​ឱ្យរបប​អាហារ​សម្បូរ​ដោយ​ជាតិ​ខ្លាញ់​ច្រើន​ ហើយសត្វ​កណ្ដុរ​មួយ​ក្រុម​ទៀត​ត្រូវ​បានផ្ដល់​ឱ្យរបប​អាហារ​ ធម្មតា​។ ក្នុងនោះ ​សត្វកណ្ដុរ​មួយក្រុមៗ ​ត្រូវ​បាន​បំបែក ​ជាក្រុម​តូចៗ​ហើយ​ផ្ដល់​ឱ្យក្រុម​សត្វ​កណ្ដុរ​និមួយៗ​នូវទឹក​ ទឹកតែខ្មៅ​ និងតែ​បៃតង​ ក្នុងរយៈ​ពេល​ ១៤សប្ដាហ៍។​
 ទឹកតែ​ទាំងពីរ​ប្រភេទ​នេះ​ជួយទប់​ស្កាត់​ការ​ឡើង​ទម្ងន់រាងកាយ​ និង​ការ​កពូន​ជាតិខ្លាញ់​ត្រង់​បរិវេណក្បាល​ពោះ ​ដែល​បណ្ដាល​មកពី​ របប​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន។​
 ប៉ុន្ដែ​ទឹកតែ​ខ្មៅក៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំង​ ចំពោះ​ភាព​ប៉ះពាល់​មិន​ល្អ​ដល់​ឈាម​របស់​មនុស្ស​ ដែល​ភាគច្រើន​បណ្ដាល​មក​ពីរបប​អាហារ​មាន​ជាតិ​ខ្លាញ់ខ្ពស់។​

៤. ធញ្ញជាតិ​ ៖ oatmeal និងអង្ករ​សម្រូប​មាន​ផ្ទុកននូវ​ជាតិ​សរសៃ ​Fiber ខ្ពស់​ ដែល​មាន​ប្រសិទ្ធ​ភាព​កិន​កម្ទេច​កាល់​ឡូរី​ទ្វេដង​បើធៀប​ទៅនឹង​ប្រភេទ​អាហារច្នៃ។​
 ៥. ប្រភេទ​សាច់​សត្វមិន​ផ្ទុក​ជាតិខ្លាញ់ ៖​ សារ​ធាតុ​ប្រូតេអ៊ីន​នៅក្នុង​សាច់​សត្វ​មាន​ផ្ទុក​ប្រសិទ្ធភាព​ក្ដៅខ្ពស់ ​ក្នុង​ការ​ដុត​កម្ទេច​កាល់​ឡូរី។​ វាអាច​ដុត​កម្ទេច​បាន​ប្រហែល​ ៣០% នៃ​អាហារ​ដែល​មាន​ក្នុងអំឡុង​ពេល​កិនកម្ទេច។​
 ៦. ផលិត​ផលទឹក​ដោះ​ផ្ទុក​ជាតិខ្លាញ់ទាប៖​  ប្រភេទ​ផលិត​ផល​ទឹកដោះ​ទាំងអស់​នេះ​សម្បូរ​ទៅដោយ​សារធាតុ​កាល់ស្យូម​និងជីវ​ជាតិ ​D ខ្ពស់​ ដែល​ជួយរក្សា ​និងពង្រឹង​ម៉ាស់​សាច់ដុំ ​ពោលគឺ​មានសារៈ​សំខាន់​ ក្នុងការ​រក្សាការ​ដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ឱ្យខ្លាំងក្លា។​
 ៧. ម្ទេស៖ ​ការសិក្សា​ស្រាវ​ជ្រាវវេជ្ជសាស្រ្ដ​បាន​ឱ្យដឹងថា​ សារធាតុ ​Capsaicin នៅក្នុង​ម្ទេស​មាន​ប្រសិទ្ធ​ភាព​បង្កើនកម្ដៅ​ក្នុងរាង​កាយ​ ដែល​ជួយ​ឱ្យអ្នក​ដុត​កម្ទេចកាល់​ឡូរីបន្ថែម៕ ​

អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​