​គ្រោះថ្នាក់​ចរាចរណ៍​៥​ថ្ងៃ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សម្លាប់​មនុស្ស​៤៥​នាក់ របួស​២១៨​នាក់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៥​ថ្ងៃ​ចុងក្រោយ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ (៩-១៣ ខែតុលា​) គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​១០៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤៥​នាក់ របួសធ្ងន់​១៣៩​នាក់ ស្រាល​៧៩​នាក់​។ បើ​ធៀប​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៤ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំនេះ ថយចុះ​ចំនួន​២៨​លើក អ្នកស្លាប់​ថយចុះ​៤​នាក់ និង​អ្នករបួស​ថយចុះ​៨៧​នាក់​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥​នេះ​ថា ក្នុងចំណោម​អ្នករងគ្រោះថ្នាក់​ទាំងអស់​មាន​ថ្មើរជើង​១៦​នាក់ និង​អ្នកបើកបរ និង​អ្នករួមដំណើរ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​២០១​នាក់​។​

​របាយការណ៍​បន្តថា មូលហេតុ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​រួមមាន​៖​ល្មើស​ល្បឿន​៤០​លើក​,​មិន​គោរព​សិទ្ធិ​អាទិភាព​២២​លើក​,​ប្រជែង​គ្រោះថ្នាក់​១៧​លើក​,​ស្រវឹង​១១​លើក​,​បត់​ឆ្វេង​ស្តាំ​មិន​ប្រុងប្រយ័ត្ន​១០​លើក​,​មិន​ប្រកាន់​ស្តាំ​៩​លើក​។​

​ខេត្ត​ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើនជាងគេ​មាន​៖ ខេត្តកំពត​១២​លើក ស្លាប់​១​នាក់ របួស​៣០​នាក់​,​កណ្តាល​១០​លើក ស្លាប់​៦​នាក់ របួស​១៥​នាក់​,​កំពង់ស្ពឺ ៤​លើក ស្លាប់​៥​នាក់ របួស​៧​នាក់​,​តាកែវ ៩​លើក ស្លាប់​៣​នាក់ របួស​២៥​នាក់​,​ស្វាយរៀង ៦​លើក ស្លាប់​៣​នាក់ របួស​៨​នាក់​,​កំពង់ចាម ៤​លើក ស្លាប់​៣​នាក់ របួស​៦​នាក់​,​ខេត្តព្រៃវែង​៣​លើក​ស្លាប់​៣​នាក់​របួស​៦​នាក់​។​

​គ្រោះថ្នាក់​ទាំង​១០៩​លើក​នេះ​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​១៤៦​គ្រឿង រថយន្ត​ធុន​ស្រាល​២៧​គ្រឿង រថយន្ត​ធុន​ធ្ងន់ ៤​គ្រឿង យាន​ផ្សេងៗ ១០​គ្រឿង​។​

​ជា​ការគត់សម្គាល់​ចំនួន​គ្រោះថ្នាក់​ចរាចរ​នៅ​ឆ្នាំនេះ មានការ​ថយចុះ​ច្រើន ក្នុងនោះ​ចំនួន​អ្នកស្លាប់ និង​រងរបួស ក៏ដោយចុះ​ផងដែរ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៤​កន្លងទៅ ដែល​នេះ បង្ហាញ​ឲ្យ​ពី​ប្រសិទ្ធភាព​ក្នុងការ​រឹតបន្តឹង​លើ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រីនគរបាល និង​ការគោរព​ច្បាប់​របស់​អ្នកបើកបរ​៕

​គ្រោះថ្នាក់​ចរាចរណ៍​៥​ថ្ងៃ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សម្លាប់​មនុស្ស​៤៥​នាក់ របួស​២១៨​នាក់​
​គ្រោះថ្នាក់​ចរាចរណ៍​៥​ថ្ងៃ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សម្លាប់​មនុស្ស​៤៥​នាក់ របួស​២១៨​នាក់​
​គ្រោះថ្នាក់​ចរាចរណ៍​៥​ថ្ងៃ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សម្លាប់​មនុស្ស​៤៥​នាក់ របួស​២១៨​នាក់​