សាកលវិទ្យាល័យជាតិគ្រប់គ្រង ចេញសេចក្តីថ្លែងការណ៍ ចាត់ទុកការរិះគន់ របស់លោក សម រង្ស៊ី លើវិស័យអប់រំកម្ពុជា ជាសម្តីចាក់ដោត គ្មានការពិចារណា

ភ្នំពេញ៖ ក្រុមសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យជាតិ គ្រប់គ្រង បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងនូវការសោកស្តាយជាខ្លាំង និងមិនអាចទទួលយក បានចំពោះ សម្តីចាក់ដោតគ្មានការពិចារណារបស់ លោក សម រង្ស៊ី ដែលបានថ្លែងកាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ ដែលបានវាយប្រហារ និងប្រមាថមើលងាយប្រព័ន្ធអប់រំនៅកម្ពុជា សញ្ញាប័ត្រគ្មានតម្លៃ។

សេចក្តីថ្លែងការណ៍ដដែល បានឲ្យដឹងទៀតថា ការប្រមាថមើលងាយពីសំណាក់លោក សម រង្ស៊ី មកលើប្រព័ន្ធអប់រជាតិ បានធ្វើឲ្យប៉ះទង្គិចជាខ្លាំង ដល់កិត្តិយសសាស្ត្រាចារ្យ គ្រូបង្រៀន សិស្ស និងនិស្សិត ទូទាំងប្រទេសកម្ពជា។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា «យើងខ្ញុំសូមបញ្ជាក់ជាថ្មីនូវការគាំទ្រ យ៉ាងពេញទំហឹង និងមិនងាករេ ចំពោះកំណេទម្រង់វិស័យអប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយនិងសូមអំពាវនាវឲ្យ ឯកឧត្តម សម រង្ស៊ី សមាជិកសភា និងប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបញ្ឈប់ជាបន្ទាន់នូវឥរិយាបទ ក្រអឺតក្រទមប្រមាថ ជាតិសាសន៍ខ្មែរ»៕

សាកលវិទ្យាល័យជាតិគ្រប់គ្រង ចេញសេចក្តីថ្លែងការណ៍ ចាត់ទុកការរិះគន់ របស់លោក សម រង្ស៊ី លើវិស័យអប់រំកម្ពុជា ជាសម្តីចាក់ដោត គ្មានការពិចារណា