​ប្រធាន​សមាគម​បាល់ទាត់​ថៃ​ត្រូវបាន FIFA ព្យួរ​តំណែង​៣​ខែ​

​បាងកក​៖​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក FIFA បានសម្រេច​ប្រកាស​ព្យួរ​តំណែង លោក Worawi Makudi ប្រធាន​សមាគម​កីឡា​បាត់​ទាត់​របស់​ថៃ រយៈពេល​៩០​ថ្ងៃ ដោយ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​។ នេះ​បើ​យោងតាម​ព័ត៌មាន BBC​។​

​លោក Worawi Makudi មាន​វ័យ​៦៣​ឆ្នាំ គឺជា​អតីត​សមាជិក​នៃ​គណៈកម្មការ​ប្រតិបត្តិរ​បស់ FIFA និង​ជា​ប្រធាន​សមាគម​កីឡាបាល់ទាត់​របស់​ប្រទេស​ថៃ ចាប់តាំងពី​ឆ្នាំ​២០០៧​។ លើសពីនេះ​ទៀត FIFA ក៏បាន​ព្យួរ​មុខតំណែង​អនុប្រធាន FIFA លោក Chung Mong-Joon ដែល​ទទួលបន្ទុក​កីឡា បាល់ទាត់​ប្រចាំ​ទ្វីបអាស៊ី​រយៈពេល​៦​ឆ្នាំ​ផងដែរ​។​

​គួរ​បញ្ជាក់ថា នាពេល​ថ្មីៗ ប្រធាន FIFA លោក Sepp Blatter ប្រធាន​បាល់ទាត់​អឺរ៉ុប UEFA លោក Michel Platti និង​លោក​អគ្គលេខា លោក Jerome Valcke ត្រូវបាន​គណៈកម្មាធិកា​រ​យុត្តិធម៌ FIFA ព្យួរ​មុខតំណែង​ជា​បណ្តោះអាសន្ន​រយៈពេល ៩០​ថ្ងៃ​ដូចគ្នា ចាប់ពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៥​នេះ​តទៅ​។ ការប្រជុំ​សម្រេច​ព្យួរ​មុខតំណែង​ក្បាលម៉ាស៊ីន​ធំៗ​របស់​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​នេះ គឺ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​រកឃើញថា ពួកគេ​ទាំង​៥​នាក់ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ក្នុង​ការបន្ត​កិច្ចសន្យា​មួយ​ដែលមាន​ទំហំ​ទឹក​ប្រមាណ ២​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៣ គ្រា​ដែល​អគ្គលេខាធិការ​លោក Jerome Valcke ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ នៃ​ការលក់​សំបុត្រ​ទស្សនា World Cup 2014 នៅ​ប្រទេស​ប្រេ​ស៊ី​ល​៕

​ប្រធាន​សមាគម​បាល់ទាត់​ថៃ​ត្រូវបាន FIFA ព្យួរ​តំណែង​៣​ខែ​