កូន​ដំរី​ដាច់​ហ្វូង ត្រូវ​រង​គ្រោះ​ព្រោះហ្វូងតោ​​កំណាច​

កូន​ដំរី​ដាច់​ហ្វូង ត្រូវ​រង​គ្រោះ​ព្រោះហ្វូងតោ​​កំណាច​

​កូន​ដំរី​កម្សត់​មួយ​ក្បាល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដើរ​ដាច់​ហ្វូង និង​បាន​ទៅ​ជួប​ក្រុម​តោ​ស្រែក​ឃ្លាន​នៅ​ទីវាល​មួយ ជិត​មាត់​ទឹក ក្នុង​ប្រទេស​តង់ហ្សានី។

 

កូន​ដំរី​ដាច់​ហ្វូង ត្រូវ​រង​គ្រោះ​ព្រោះហ្វូងតោ​​កំណាច​

 

រូប​ភាព​គួរ​ឲ្យ​អាណិត​ជាច្រើន​សន្លឹក​នេះ​​ ត្រូវ​បាន​ថត​នៅ​ឧទ្យាន​ជាតិ Ruaha ប្រទេស​តង់ហ្សានី ដោយ​គេ​សង្កេត​ឃើញ ដំរី​ពីរ​ហ្វូង​​កំពុង​ផឹក​ទឹក និង​ព្យាយាម​ឆ្លង​ទន្លេ Mwagusi ​ពេល​នោះ​កូន​ដំរី​បាន​ដើរ​ចេញ​ពី​ហ្វូង​តែ​ម្ដង។
​​

ក្រោយ​ឃើញ​សភាព​បែប​នេះ​ តោ​ពីរ​ក្បាល​បាន​ចេញ​ប្រមាញ់​យ៉ាង​លឿន​បំផុត ដោយ​ដើរ​ទៅ​ជិត​កូន​ដំរី មិន​ខ្លាច​អ្វី​ទាល់​តែ​សោះ។ បន្ទាប់ពី​​​វាយ​ប្រហារ​មួយ​សន្ទុះ​ ​ធ្វើ​ឲ្យ​កូន​ដំរី​រងគ្រោះ​យ៉ាង​ដំណំ​មក ដំរី​ធំ​បាន​ឮ​សំឡេង​ស្រែក​យំ​របស់​កូន​ដំរី ក៏​ប្រញាប់​ទៅ​ជួយ​សង្គ្រោះ​បន្ទាន់​ដែរ។ វា​បាន​​ទៅ​ដេញ​ខ្លា​ទាំង​នោះ​ចេញ​ទៅ​ឆ្ងាយ ប៉ុន្តែ​កូន​ដំរី​បាន​រង​របួស​យ៉ាង​ខ្លាំង​ស្ទើរ​បាត់​បង់ជីវិត​ទៅ​ហើយ។

 

អ្នក​ថត​រូប​វ័យ ៣០​ឆ្នាំ​លោក Paul Tickner បាន​ផ្ដិត​យក​ទិដ្ឋភាព​​នៅ​កន្លែង​កើត​ហេតុ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។ លោក​បាន​​​​និយាយ​ថា​តោ​​ពីរ​ក្បាល​បាន​ចូល​ខាំ​កូន​ដំរី​មុន​គេ រួច​ទើប​លេច​មុខ​​តោ​បី​ក្បាល​បន្ថែម​ទៀត​ មក​សង្គ្រប់​លើ​ខ្នង​កូន​ដំរី ​តែ​នៅ​មិន​អាច​ទៅ​រួច​ជាមួយ​ដំរី​ធំ​បាន៕

 

កូន​ដំរី​ដាច់​ហ្វូង ត្រូវ​រង​គ្រោះ​ព្រោះហ្វូងតោ​​កំណាច​

កូន​ដំរី​ដាច់​ហ្វូង ត្រូវ​រង​គ្រោះ​ព្រោះហ្វូងតោ​​កំណាច​

 

កូន​ដំរី​ដាច់​ហ្វូង ត្រូវ​រង​គ្រោះ​ព្រោះហ្វូងតោ​​កំណាច​

 

ប្រែ​សម្រួល៖​ ឡេង ​ភារុណ
ប្រភព៖ dailymail