ខឹង​​សង្សារ​មិន​ធ្វើ​ម្ហូប​ឱ្យក្លែម​ស្រា យក​កាំ​បិត​ប៉័ង​តោ​អារ.ក​ស​ម្លាប់​ចោល​

ខេត្ត​តាកែវ​ ៖ នារី​ម្នាក់​ត្រូវ​បុរស​ជា​សង្សារ​យក​កាំ​បិត​ប៉័ង​តោ​អារ​.ក​សម្លាប់​ចោល​​មិន​ប្រណីដៃនៅ​លើ​ផ្ទះ​​​​ ដោយ​សារ​ខឹង​នាង​មិន​ព្រម​ធ្វើ​ម្ហូប​​ឱ្យ​ក្លែម​ស្រា​។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី វេលា​ម៉ោង​៦ និង​៤៤​នាទី​យប់​ ថ្ងៃ​ទី​១៣ តុលា ២០១៥ នៅលើ​ផ្ទះ​របស់​ជន​ដៃ​ដល់​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ខ្លូត ឃុំ​ត្រាំ​កក់​ ស្រុក​ត្រាំ​កក់​។

នារី​រង​គ្រោះ​ដែល​ត្រូវ​ជន​ដៃ​ដល់​អារ​.ក​សម្លាប់​ឈ្មោះ​ជីម ផល្លី ហៅ​ស្រី​ខួច អាយុ​២៤​ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំង​ចែង ឃុំ​សំរោង ស្រុក​ត្រាំ​កក់​ ចំណែក​ជន​ដៃ​ដល់​ឈ្មោះ​អៀប ចាន់ដារ៉ា អាយុ​២៥​ឆ្នាំ​ រស់​នៅ​ភូមិ​-ឃុំ​ខាងលើ។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ ជន​ដៃ​ដល់​បាន​ហៅ​នារី​រង​គ្រោះ​ជាសង្សារ​​មក​លេង​ផ្ទះតាំង​ពី​ពេល​ថ្ងៃ រហូត​ដល់​យប់​ម៉ោង​កើតហេតុ​ជន​ដៃ​ដល់​បាន​ប្រើ​នារី​រង​គ្រោះ​ឱ្យ​ធ្វើ​ម្ហូប​ក្លែម តែ​នាង​ធ្វើ​យូរ​ពេក​ជន​ដៃ​ដល់​ក៏​វាយ​នាង​មួយ​ដៃ​ធ្វើ​ឱ្យ​នឹង​ខឹង​រត់​ឡើង​​ទៅ​ដេក​លើ​ផ្ទះ​ ពេល​នោះ​ជន​ដៃ​ដល់​ក៏​កាន់​កាំ​បិត​ប៉័ង​តោ​ឡើង​ទៅ​តាម​ហើយ​ឈ្លោះ​ប្រកែក​គ្នា​ខ្លាំងៗមួយ​សន្ទុះ​ក៏​ស្ងាត់​មាត់​ ហើយ​ឃើញ​មាន​ឈាម​ហូរ​ធ្លាក់​មក​ក្រោម​ផ្ទះ​ធ្វើ​ឱ្យ​មិត្ត​ភក្តិ​របស់​ជន​ដៃ​ដល់​ដែល​អង្គុយ​នៅ​ក្រោម​ផ្ទះ​ភ័យ​ស្លន់​ស្លោ​នាំ​គ្នា​រត់​បាត់​អស់​ ចំណែក​ជន​ដៃ​ដល់​បាន​រត់​គេច​ខ្លួន​បាត់​ដែរ៕