លោក សម រង្ស៊ី ​នឹងសំណេះសំណាល​ជាមួយសកម្មជន​នៅបារំាងថ្ងៃទី២៤តុលា

France ៖ ​ប្រធាន​គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ​នឹងសំណេះសំណាល​ជាមួយសកម្មជននិង​ពលរដ្ឋខ្មែររស់នៅតំបន់​រោនអាល្ព (Rhône-Alpes) ​ប្រទេសបារាំង
នៅថ្ងៃសៅរ៍ទី២៤​ តុលា ២០១៥ ​ចាប់ពីម៉ោង ១១ ​ម៉០០ ដល់ម៉ោង ២ រសៀល ​នៅវត្តពុទ្ធរង្សី ​ពុយស៊ីញ៉ង់ (Pusignan) ។

នេះបើយោងតាមលោក​ សម រង្ស៊ី ​ដែលសរសេរនៅ​លើបណ្តាញទំនាក់ទំនងសង្គម ​(Facebook)​ បង្ហោះជាង១ម៉ោងមុននេះ ។

គួរបញ្ជាក់ថា ​លោក សម រង្ស៊ី ​បានចាកចេញពីកម្ពុជាកាលពី​យប់ថ្ងៃទី១២ តុលា​ ២០១៥ ឆ្ពោះទៅកាន់​ប្រទេសបារំាងដើម្បី​បំពេញបេសកកម្មផ្ទៃក្នុង​បក្សនិងជួប​សំណេះសំណាល​​ជាមួយសកម្មជន​រយៈពេលប្រមាណមួយខែ ៕