កម្ពុជាទាត់ចូលមួយគ្រាប់ដំបូងក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក

ក្នុង​​​ពេល​​​ដែល​​​​​​ការ​​​ប្រកួត​​​ជម្រុះ​​​បាល់​​​ទាត់​​​ពិភព​​​លោក​​​​​​ឆ្នាំ​​​២០១៨​​​នៅ​​​ប្រទេស​​​រុស្ស៊ី​​​របស់​​​ប្រទេស​​​កម្ពុជា​​​​​​មិន​​​បាន​​​ទទួល​​​ជ័យ​​​ជម្នះ ការ​​​ប្រកួត​​​ចាញ់​​​សិង្ហបូរី​​​២​​​ទល់​​​នឹង​​​១​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​បាន​​​ធ្វើ​​​ឲ្យ​​​​​កម្ពុជា​​​ទទួល​​​បាន​​​​​​គ្រាប់​​​បាល់​​​មួយ​​​គ្រាប់​​​ដំបូង។​​​​​​

​​កី​​​ឡា​​​ករ​​​​​​សិ​​​ង្ហ​​​បុ​​​រី​​​​​​  ម៉ា​​​ឌូ ​​​ មូ​​​ហា​​​ណា​​​ (​​​កណ្ដា​​​ល​​​)​​​ ​​​ដ​​​​​​ណ្ដើម​​​បា​​​ល់​​​ ពី​​​កីឡា​​​ក​​​រកម្ពុ​​​ជា ​​​​​​​​​ញឹម​​​​​​ សុ​​​វ​​​ណ្ណា​​​រ៉ា​​​​​​​​​​​(​​​ឆ្វេង​​​​​​​​​​​​​​​​​​)​​​ និង​​​កីឡា​​​ក​​​រ សំ​​​អឿន​​​ ពិ​​​ដោ ​​​ (​ស្ដាំ)​​​ ក្នុង​​​​​​ពេល​​​ការ​​​ប្រកួត​​​ជ​​​ម្រុះ​​​បាល់​​​ទាត់​​​ពិ​​​ភព​​​​​​លោ​​​ក​​​ កា​​​ល​​​ពី​​​យប់​​​មិញ​​​​​​​​​​​​ក្នុង​​​ប្រ​​​ទេស​​​សិង្ហ​​​បុរី​​​។ Reuters

ដោយ​​​មាន​​​លំដាប់​​​ថ្នាក់​​​២៩​​​ទាប​​​ជាង​​​​​​សិង្ហ​​​បូរី​​​​​​ក្នុង​​​លំដាប់​​​ថ្នាក់​​​សហព័ន្ធ​​​បាល់​​​ទាត់​​​​​​អន្តរ​​​ជាតិ​​​ ការ​​​ប្រកួត​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ គឺ​​​ជា​​​ការ​​​​​​រី​​​ក​​​ចម្រើន​​​យ៉ាង​​​ច្រើន​​​​​​ពី​​​ការ​​​ប្រកួត​​​កាល​​​ពី​​​ខែ​​​មិថុនា នៅ​​​ពេល​​​ដែល​​​សិង្ហបូរី​​​ឈ្នះ​​​កម្ពុជា​​​៤​​​ទល់​​​នឹង​​​០​​​​​​ដោយ​​​មាន​​​អ្នក​​​ទស្សនា​​​ណែនណាន់​​​តាន់​​​តាប់​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ។​​​​​​​​​

លោក លី តៅ​​​ហ៊ូន គ្រូ​​​បង្វឹក​​​របស់​​​កម្ពុជា ​​​បាន​​​សារ​​​ភាព​​​ក្នុង​​​សន្និសីទ​​​មុន​​​ការ​​​ប្រកួត​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា លោក​​​ព្រួ​​យ​​​បារម្ភ​​​អំពី​​​សមត្ថ​​​ភាព​​​​​​របស់​​​ក្រុម​​​លោក​​​ ក្នុង​​​ការ​​​ការ​​​ពារ​​​ទល់​​​នឹង​​​ក្រុម​​​សិង្ហបូរី ហើយ​​​ថា កម្ពុជា​​​នឹង​​​ស្មើ។​​​

សិង្ហ​​​បូរី​​​បាន​​​ចូល​​​ប្រកួត​​​កាល​​​ពី​​​យប់​​​មិញ ដោយ​​​មាន​​​អ្នក​​​ទស្សនា​​​មិន​​​ពេញ​​​កីឡ​​​ដ្ឋាន​​​ទេ ហើយ​​​ឈរ​​​លំ​​​ដាប់​​​ទី​​​៣​​​​​​ក្នុង​​​ក្រុម​​​អ៊ី ហើយ​​​ថា ការ​​​ឈ្នះ​​​ក្រុម​​​កម្ពុជា​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​​​​មាន​​​ឱកាស​​​​​​​​​ឡើង​​​​​​ទៅ​​​វគ្គ​​​បន្ត។ ​​​ក្រុម​​​ទាំង​​​ពីរ​​​​​​មាន​​​ឱកាស​​​​​​ស៊ុត​​​បញ្ចូល​​​ទី​​​​​​ទៅ​​​វិញ​​​ទៅ​​​មក ហើយ​​​ជា​​​លទ្ធផល​​​សិង្ហ​​​បូរី​​​ឈ្នះ​​​កម្ពុជា​​​២​​​ទល់​​​នឹង​​​១។​​​​​​​​​​​​

ការ​​​ប្រកួត​​​​​​៣​​​ប្រកួត​​​ទៀត​​​របស់​​​កម្ពុជា​​​ក្នុង​​​ជុំ​​​ទី​​​២​​​ទល់​​​នឹង​​​ប្រទេស​​​អាហ្វហ្កា​​​នីស្តាន​​​​​​នៅ​​​ថ្ងៃ​​​ទី​​​១២ ខែ​​​វិច្ឆិកា នៅ​​​​​​ប្រទេស​​​អ៊ីរ៉ង ប្រកួត​​​ជាមួយ​​​ជប៉ុន​​​នៅ​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​វិច្ឆិកា​​​នៅ​​​ក្រុង​​​ភ្នំពេញ​​​ និង​​​ប្រកួត​​​ជាមួយ​​​​​​ស៊ីរី​​​នៅ​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​មីនា​​​នៅ​​​ប្រទេស​​​អ៊ីរ៉ង់៕

The post កម្ពុជាទាត់ចូលមួយគ្រាប់ដំបូងក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក appeared first on ខេមបូឌា ដេលី.