ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទទួលជួប តំណាង យុវជន SSRAYP

ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ នេះ បានទទួលជួបក្រុមយុវជនតំណាងកម្ពុជា ក្នុងកម្មវិធីនាវាយុវជន អាស៊ីអាគ្នេហ៍ និងជប៉ុនលើកទី៤២ (SSEAYP)។

ជំនួបរវាងឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងក្រុមយុវជនតំណាងក្នុងកម្មវិធី SSEAYP ប្រព្រឹត្តទៅ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។