នគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ១០កញ្ចប់

ភ្នំពេញ : កម្លាំងនគរបាល ខណ្ឌច្បារអំពៅ បានឃាត់ជនសង្ស័យម្នាក់ ពីបទជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន នឹង គាស់ផ្ទះ នៅថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០១៥ ម៉ោង ៧ និង ៣០ នាទី កម្លាំងចុះបង្ក្រាបជាក់ស្តែង ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន នឹង គាស់ផ្ទះ នៅចំណុចសំយ៉ាប ផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យមាន ឈ្មោះ ហួត សម្បត្តិ ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សារធាតុញៀន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយចាប់ខ្លួន កម្លាំងនគរបាល បានដកហូត វត្ថុតាងដកហូតរួមមាន: ម្ស៉ៅក្រាមពណ៌សថ្លាចំនួន១០ កញ្ចប់ថង់តូច រួមនឹងស្រោមដៃមួយគូ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះ -លើកទី១ នៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១២ តែគាស់ពុំបានសំរេច ម្ចាស់ផ្ទះឈ្មោះហ៊ែល ចំរ៉ុង ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែ មុខរបរបុក្គលិកក្រុមហ៊ុន ផ្ទះលេខ១២០ ស្ទន ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២។

 -លើកទី២នៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ គាស់យកបាន តុដែកអ៊ីណុក១ យីតតា១ ធុងប៉ាស់១ អេវិច១ កៅអីជ័៤ ស្បែកជើង២គូរ មួកការពារសុវត្តិភាព១។ ម្ចាស់ផ្ទះឈ្មោះម៉ុង ចន្ថា ភេទប្រុស អាយុ៥២ ឆ្នាំជនជាតិខ្មែរ មុខរបរ តន្រ្តីករ ផ្ទះលេខ១៤៥ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បី ចាត់ការបន្តតាមច្បាប់ ។

នគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ១០កញ្ចប់

នគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ១០កញ្ចប់