អាជ្ញាធរ​សុវត្ថិភាព​ហូឡង់​បញ្ជាក់​ថា​យន្ដហោះ MH17 ធ្លាក់​ដោយ​សារ​គ្រាប់​មីស្ស៊ីល

គណៈកម្មាធិការ​សុវត្ថិភាព​ហូឡង់​បាន​បញ្ជាក់​ច្បាស់​លាស់​ថា យន្ដហោះ​ម៉ាឡេស៊ី MH17 បាន​ត្រូវ​គ្រាប់​មីស្ស៊ីល​ផលិត​នៅ​រុស្ស៊ី​ដែល​បាន​បាញ់​ចេញ​ពី​ដី​ធ្វើ​ឲ្យ​យន្ដហោះ​នោះ​ធ្លាក់​នៅ​ក្នុង​ទឹក​ដី​អ៊ុយក្រែន​​បណ្ដាល​ឲ្យ​មនុស្ស​២៩៨​នាក់​ស្លាប់​កាល​ពី​ជាង​១​ឆ្នាំ​មុន​ក្នុង​នោះ​មាន​៣៩នាក់​ជា​ពល​រដ្ឋ​អូស្ដ្រាលី។