iOS 9 អាច Jailbreak បាន​ហើយ (អាន​ទី​នេះ​ដើម្បី​ដឹង​ពី​របៀប Jailbreak និង​ វីដេអូ​ណែ​នាំ)

ប្រហែលជាម៉ោង 11 ព្រឹកថ្ងៃទី 14តុលានេះ គេហទំព័រ Pangu បានធ្វើការ បញ្ចេញកម្មវិធី សម្រាប់ធ្វើការ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 9 ជាផ្លូវការ គឺជំនាន់ iOS 9.0 ដល់ iOS 9.0.2 ហើយ ក្រុមការងារ ខេមបូរីផត ក៏បានសម្រេចចិត្តធ្វើការ តេស្តសាកល្បងមើល ឃើញថាវាពិតជា ដំណើរការមែន ដូច្នេះ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 9 គឺត្រូវបាន Jailbreak ដោយជោគជ័យពី ក្រុមហែកគុក Pangu ហើយ។

iOS 9 អាច Jailbreak បាន​ហើយ (អាន​ទី​នេះ​ដើម្បី​ដឹង​ពី​របៀប Jailbreak និង​ វីដេអូ​ណែ​នាំ)

ក្រោយពេល ដែលយើងខ្ញុំបាន ធ្វើការសាកល្បងកម្មវិធី Jailbreak នេះរួចរាល់ ក្រុមការងារ ខេមបូ ក៏បានធ្វើការ សាកល្បងតម្លើង Tweak មួយចំនួនផងដែរ ឃើញថាខ្លះដំណើរការ និង ខ្លះទៀតមិនដំណើរការ ប៉ុន្តែកុំមាន ការព្រួយបារម្ភអី អ្នកអាចរង់ចាំពត៌មានពី យើងខ្ញុំបាន ប្រសិនបើមាន ពត៌មានណាមួយជាផ្លូវការ ទាក់ទងនឹង Tweak ដែលដំណើរការ លើប្រព័ន្ធប្រតិបត្តិការ ​iOS 9 យើងនឹងធ្វើការជម្រាបជូនទៅប្រិយមិត្តនៅពេលក្រោយៗទៀត។

សម្រាប់មិត្តអ្នកអាន ដែលមានបំណងចង់ធ្វើការ Jailbreak ជាដំបូងសូមធ្វើការ ទាញយកកម្មវិធីសម្រាប់ Jailbreak ពីគេហទំព័រ Pangu ជាមុនសិន និង ចុចពាក្យ Download ឬ អ្នកអាចចុចតាមរយៈ តំណរនេះ

មុននឹងធ្វើការ Jailbreak សូមមើលតម្រូវការខាងក្រោមជាមុនសិន

  • ឧបករណ៍ដែលដំណើរការ​ ដោយប្រព័ន្ធប្រតិបត្តិការ iOS 9 ជំនាន់ 9.0 ដល់​ 9.0.2
  • ត្រូវដោះ iCloud និង បិទ Passcode ហើយបើក Airplane Mode ដើម្បីធ្វើការ Jailbreak
  • សូម Back Up ទិន្នន័យអ្នកទុកជាមុនសិន ជៀសវាងការបាត់បង់ផ្សេងៗ
  • មានការតម្លើង កម្មវិធី iTune លើកុំព្យូទ័ររបស់អ្នកជាមុនសិន ប្រសិនបើកុំព្យូទ័ររបស់អ្នកមិនដំណើរការ Driver អ្នកអាចទាញយក កម្មវិធីនេះ (សម្រាប់កុំព្យូទ័រ 64 bit) និង ធ្វើការតម្លើង ជាមុនសិន បន្ទាប់មកវានឹងស្គាល់ជាមួយ ឧបករណ៍របស់អ្នក

សូមបញ្ចាក់៖ ក្រុមការងារ ខេមបូរីផត មិនទទួលខុសត្រូវរាល់បញ្ហា ដែលកើតឡើងណាមួយឡើយ សម្រាប់ប្រិយមិត្ត ដែលមិនបានធ្វើតាមការណែនាំ និង អានអត្ថបទរបស់យើងខ្ញុំអោយបានត្រឹមត្រូវ។

តោះទស្សនាវីដេអូខាងក្រោមនេះ ពីរបៀប Jailbreak iOS 9

យើងខ្ញុំសង្ឈឹមថា ប្រិយមិត្តនឹងអាច អនុវត្តបានដោយ ជោគជ័យ តាមការណែនាំរបស់ ខេមបូ ហើយប្រសិនបើលោកអ្នកមាន ចម្ងល់ ឬ មតិយោបល់ផ្សេងៗ អ្នកអាច Comment នៅខាងក្រោមនេះបាន។ ចំពោះពត៌មាន Tweak ដែលអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការ​ iOS 9 យើងខ្ញុំនឹងជម្រាបជូបប្រិយមិត្តនៅពេលក្រោយៗទៀត​ សូមអរគុណ ដោយក្តីគោរពពីក្រុមការងារ ខេមបូរីផត។

  • ដោយ: Meng
  • 1:29 PM, 14 October
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ