ជិះ​ម៉ូតូ​ប្រដេញ​គ្នា ​ទៅ​បុក​រថយន្ត​ បាក់.​ក​ និង​បាក់​ចង្កេះ​ស្លាប់ម្នាក់

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​ជ្រុល​ទៅ​បុក​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​បាក់​ក និង​បាក់​ចង្កេះ​ស្លាប់​ភ្លាម​ៗ​នៅនឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​១៣ ​តុលា នៅ​តាមផ្លូវ371 ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

សព​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​មាន​អាយុប្រមាណ​៣០​ឆ្នាំ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1H-6132 បើក​តាម​បណ្តោយ​ផ្លូវ 371 ពី​លិចទៅ​កើត​បើក​ក្នុង​ល្បឿន​លឿន បាន​រេ​ចង្កូត​មក​ឆ្វេង​ទៅ​បុក​កង់​មុខ​ឆ្វេង​រថយន្ត​ហ្វូ​ត​រ៉េ​ន​ជឺ​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-1418 បើកបរ​ពី​កើត​ទៅ​លិច ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ​ពេញទំហឹងបណ្តាល​ឱ្យ​បាក់​ក បាក់​ចង្កេះ​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

តាម​សាក្សី​ដែល​ជិះ​ម៉ូតូ​តាម​ក្រោយ​រថយន្ត​ហ្វ​ត ជា​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បានឱ្យដឹង​ថា រថយន្ត​បើក​ក្នុង​ល្បឿន​ប្រមាណ​40​គីឡូម៉ែត្រ​ក្នុង​១ម៉ោង ជិះ​២​នាក់​ប្តី​ប្រពន្ធ ស្រាប់តែ​មាន​ម៉ូតូ​បើក​បញ្ច្រាសទិស​គ្នា​3​គ្រឿង បាន​ជិះ​ប្រណាំង​គ្នា​លឿន​ដូច​ហោះ ហើយម៉ូតូ២​គ្រឿង​ជិះទៅ​មុខបាត់​ហើយ​ នៅ​សល់​តែ​ម៉ូតូ​មួយ​គ្រឿង​បាន​រេ​ចង្កូត​ទៅ​បុក​ចំ​កង់​មុខ​រថ​យន្ត​ខាងឆ្វេងពេញទំហឹង បណ្តាលឱ្យ​ខ្ទាត​ម៉ូតូ​ទៅ​ផ្លូវ​ម្ខាង​ជាង១៥​ម៉ែត្រ ចំណែក​អ្នក​បើក​ម៉ូតូ​ផ្លោងបាក់​ក បាក់​ចង្កេះ ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​កើតហេតុ​សព​មិន​ទាន់​មាន​សាច់ញាតិ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ចំណែក​អ្នក​បើករថយន្ត​បាន​ចេញ​ទៅ​បាត់​នៅ​សល់​តែ​ប្រពន្ធ​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ និងមេធាវី​ជា​អ្នក​ដោះស្រាយ៕

ជិះ​ម៉ូតូ​ប្រដេញ​គ្នា ​ទៅ​បុក​រថយន្ត​ បាក់.​ក​ និង​បាក់​ចង្កេះ​ស្លាប់ម្នាក់
ជិះ​ម៉ូតូ​ប្រដេញ​គ្នា ​ទៅ​បុក​រថយន្ត​ បាក់.​ក​ និង​បាក់​ចង្កេះ​ស្លាប់ម្នាក់
ជិះ​ម៉ូតូ​ប្រដេញ​គ្នា ​ទៅ​បុក​រថយន្ត​ បាក់.​ក​ និង​បាក់​ចង្កេះ​ស្លាប់ម្នាក់
ជិះ​ម៉ូតូ​ប្រដេញ​គ្នា ​ទៅ​បុក​រថយន្ត​ បាក់.​ក​ និង​បាក់​ចង្កេះ​ស្លាប់ម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត