ស្នងការ ខេត្តបន្ទាយមាជ័យ និងក្រុមការងារ នាំយក នំអន្សមជាង ២០០០នំ ទៅចែកជូន ពិរុទ្ធជន

បន្ទាយមានជ័យ : ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៏ អាត់ ខែម និងក្រុម ការងារនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ បាននាំយកនំអន្សមជាង២០០០នំ ទៅចែកជូនពិរុទ្ធជន នៅពន្ធនាគារ ដើម្បីបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ចំពោះអ្នកទោសទាំងនេះ នារដូវបុណ្យភ្ជុំបិណ្ឌ ។

លោកឧត្តមសេនីយ៏ស្នងការ បានថ្លែងថា ក្រោមការណែនាំពីសំណាក់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន លោក និងក្រុមការងារ បានសុំនំអន្សមពីព្រះសង្ឃ នៅតាមវត្ត ដើម្បីយកទៅចែកជូនដល់អ្នកទោស នៅពន្ធនាគារ។

នៅចំពោះមុខអ្នកទោសទាំងអស់ ស្នងការនគរបាលខេត្ត បានជួយជំរុញឲ្យ និងលើកឡើងពីមតិ ដល់អ្នកទោសទាំងនោះ ត្រូវរៀនកែខ្លួន និងត្រៀមខ្លួន សម្រាប់ឆាកជីវិតរបស់ខ្លួន ក្រោយពេលចេញ ពីមន្ទីរឃុំឃាំង។

សូមបញ្ជាក់ថា ក្រៅពីនំអន្សមជាង2000នំ នោះ លោកស្នងការក៏បាន នាំយកប៉ាង1000ស្កសរ កន្លះ គីឡូ 1000ទឹកសុទ្ឋ 1000ដប ទៅចែកជូនអ្នកទោសដែលមាន 998នាក់ ហើយអំណោយទាំងនេះ បានមកពីការបរិច្ចាគ របស់ព្រះសង្ឃ សប្បរសជនតាមរយះ លោកឧញ៉្ញា ហង្ស ស៊ីផា អភិបាលរងខេត្ត និងលោកស្នងការផ្ទាល់តែម្តង។

ស្នងការ ខេត្តបន្ទាយមាជ័យ និងក្រុមការងារ នាំយក នំអន្សមជាង ២០០០នំ ទៅចែកជូន ពិរុទ្ធជន
ស្នងការ ខេត្តបន្ទាយមាជ័យ និងក្រុមការងារ នាំយក នំអន្សមជាង ២០០០នំ ទៅចែកជូន ពិរុទ្ធជន
ស្នងការ ខេត្តបន្ទាយមាជ័យ និងក្រុមការងារ នាំយក នំអន្សមជាង ២០០០នំ ទៅចែកជូន ពិរុទ្ធជន
ស្នងការ ខេត្តបន្ទាយមាជ័យ និងក្រុមការងារ នាំយក នំអន្សមជាង ២០០០នំ ទៅចែកជូន ពិរុទ្ធជន
ស្នងការ ខេត្តបន្ទាយមាជ័យ និងក្រុមការងារ នាំយក នំអន្សមជាង ២០០០នំ ទៅចែកជូន ពិរុទ្ធជន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត