កីឡា ១១ ប្រភេទ​នឹង​បង្ហាញខ្លួន​នៅ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត

កីឡា​ចំនួន១១ប្រភេទ​ផ្សេងគ្នា នឹងដាក់​ឲ្យ​ចូលរួម​ប្រកួត និង​សម្តែង បន្ថែម​ទៅលើ​ការប្រគុំ​តន្ត្រីសម័យ សិល្បៈ ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​ដែល​នឹងធ្វើ​នៅ​ខេត្តកំពត ពីថ្ងៃ​ទី១១ដល់១៣ខែធ្នូ​ចុងឆ្នាំ​នេះ ហើយ​រំពឹងថា​បុណ្យ​សមុទ្រ​នៅ​ឆ្នាំនេះ នឹងមាន​អ្នកចូលរួម​ច្រើន​កុះករ​ជាង​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ឆ្នាំមុន។ 

បើតាម​កម្មវិធី​បុណ្យ​សមុទ្រ​ដែល​ទទួលបាន​កាលពីពេលថ្មីៗនេះ មាន​ប្រភេទ​កីឡា​ត្រឹម១០ប៉ុណ្ណោះ ដាក់​ឲ្យ​ប្រកួត និង​សម្តែង ក្នុងនោះ​មានការ​រត់ប្រណាំង (Fun Run) ចម្ងាយ៣ទៅ៥គីឡូម៉ែត្រ ប្រកួត​ចំបាប់​បុរាណ​ខ្មែរ ប្រណាំងទូក​ប្រពៃណី​ចំណុះ​ពី១៥នាក់​ទៅ២០នាក់ សម្តែង​កីឡា​ល្បុក្កតោ ប្រណាំង​ទូកក្តោង ប្រដាល់​ក្បាច់បុរាណ​ខ្មែរ ប្រកួត​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ ប្រណាំងទូក​កា​នូ កា​យ៉ាក់ កីឡា​ឆត្រយោង និង​ប្រកួត​កី​ឡាអេ​ឡិច​ត្រូ​និ​ច(E-Sport)។

នឹងមាន​បន្ថែម​ការប្រកួត​អុក​មួយទៀត​ទៅលើ​ប្រភេទ​កីឡា​ទាំង១០ សម្រាប់​ការប្រកួត​ម្ចាស់​ជ័យលាភី​អុក​ក្នុង​បុណ្យ​សមុទ្រ​ខេត្តកោះកុង កាលពី​ឆ្នាំមុន ត្រួវ​ប្រកួត​ជាមួយ​អ្នកលេង​អុក​ជើង​ខ្លាំង ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​នៅ​ខេត្តកំពត ឆ្នាំនេះ។ នេះ​បើតាម លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​ប្រធាន​រៀបចំ​ការប្រកួត​បុណ្យ​សមុទ្រ។

ប្រសិនបើ​មិនមាន​ការ​ប្រែ​ប្រូ​ល​ទេ នឹងដាក់​កីឡា​ចំនួន១១ប្រភេទ​ឲ្យ​ចូលរួម​ការប្រកួត។ កីឡា​ទាំងអស់នេះ​នឹងមិន​កាត់បន្ថយ​ទេ មានតែ​ដាក់​បន្ថែម ពីព្រោះ​កីឡា​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​កម្មវិធី​បែប​ទេសចរណ៍​នេះ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?