គ្រោះថ្នាក់​ចរាចរ​ណ៍ក្នុង​ខេត្ត​កំពង់​ធំ​​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​គិត​​ពី​ថ្ងៃ​ទី​១០ ដល់​​១៣ ​តុលា ស្លាប់​៤នាក់

ខេត្ត​កំពង់​ធំ​ ៖​ ប្រភព​​​ពី​លោកវរ​សេនី​យ៍​ឯក កែវ ហួ ស្នងការ​រង​នគរបាល​បាន​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា​ ​គ្រោះថ្នាក់​ចរាចរ​ណ៍ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​គិត​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ ​តុលា​ ២០១៥ កើត​មាន​ចំនួន​១០​លើក​ ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​០៤​នាក់ ស្រី​២​នាក់ ខូចខាត​រថយន្ត​ធំ​០៣​គ្រឿង ម៉ូតូ​១០​គ្រឿង ម៉ូតូ​កង់​បី​០១​គ្រឿង និង​កង់​០១​គ្រឿង ។

គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​មក​ពី​ការ​បើកបរ​លឿន​មាន​៣​ករណី បើកបរ​ជែង​គ្រោះថ្នាក់​២​ករណី បើកបរ​ប្តូរ​ទិស​មិន​ប្រយ័ត្ន​២​ករណី និង​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​២​ករណី​ ។

​ជាក់ស្តែង​គ្រាន់តែ​ថ្ងៃ​ទី​១៣ ​តុលា ​២០១៥ មួយ​ថ្ងៃ​គ្រោះថ្នាក់​ចរាចរ​ណ៍កើត​មានចំនួន​២​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​០៣​នាក់ និង​របួសធ្ងន់-​ស្រាល​ចំនួន​០២​នាក់ ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព