សម្តេចតេជោ ​ហ៊ុន សែន​ ជួបពិភាក្សា​ជាមួយរដ្ឋមន្រ្តីគណៈ​ទាក់ទងអន្តរជាតិ​នៃបក្សកុម្មុយនីស្តចិន

ប្រទេសចិន ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម ​(Facebook)​ ផ្លូវការរបស់​សម្តេចតេជោ ហ៊ុន​ សែន ​ដែលបង្ហោះកាល​ពីមួយម៉ោងមុននេះ​បានសរសេរមានអត្ថន័យ​ទំាងស្រុងថា​ "​កាលពីរាត្រីថ្ងៃទី១៣ ​ខែតុលា ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ​ បានទទួល​ជួបពិភាក្សាការងារ ជាមួយឯកឧត្តម​ Wang Jianui ​​រដ្ឋមន្រ្តីគណៈទាក់ទងអន្តរជាតិ​នៃបក្សកុម្មុយនីស្តចិន ​។ ក្នុងជំនួបពិភាក្សានោះដែរ​ ឯកឧត្តម Wang Jianui ​មានប្រសាសន៍បន្តថា ការជួបពិភាក្សា​ជាមួយសម្តេចនៅពេលនេះ​ គឺដើម្បីបង្កើននូវភាពស្និទ្ធស្នាល​និងដើម្បីកិច្ចការលើ​គ្រប់វិស័យសម្រាប់​ប្រទេសទាំងពីរ ។

ជាការឆ្លើយតប​សម្តេចតេជោនាយករដ្ឋមន្រ្តី​មានប្រសាសន៍​ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ ជូនចំពោះរដ្ឋាភិបាល​និងប្រជាជនចិន​ ដែលជានិច្ចកាល​តែងតែជួយ ដល់ការ​អភិវឌ្ឍរបស់ប្រទេសកម្ពុជា ​ជាពិសេសលើវិស័យសេដ្ឋកិច្ច ​និង​ហេដ្ឋារចនាសម្ព័ន្ធ។

បន្ទាប់ពីបញ្ចាប់នូវ​កិច្ចសន្ទនាគ្នារួចមក ស​ម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ ប្រមុខនៃរាជ​រដ្ឋាភិបាលកម្ពុជា​ និងឯកឧត្តម Wang Jianui ​រដ្ឋមន្រ្តីគណៈទាក់ទង អន្តរជាតិនៃ​បក្សកុម្មុយនីស្តចិន ​និង ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ​អញ្ជើញចូលរួមក្នុង​ពិធីទទួលទានអាហារពេលរាត្រី​ ក្នុងបរិយាកាសស្និទស្នាលរាក់ទាក់បំផុត "៕