លោក ​សម រង្ស៊ី​ ច្រានចោល​ CNRP ​គ្រោងជួបហ្វ៊ុនស៊ុនប៉ិច

រាជធានីភ្នំពេញ ៖ ​នៅលើបណ្តាញ​ទំនាក់ទំនងសង្គម (Facebook) Page​ ផ្លូវការរបស់លោក សម រង្ស៊ី​ ដែលបង្ហោះនៅ​ប៉ុន្មាននាទីមុននេះ​ ប្រធាន​គណបក្សសង្គ្រោះជាតិ​លោក ​សម រង្ស៊ី ​បានសរសេរថា​ "ពាក្យចចាមអារាម​​ថា CNRP គិតជួបជាមួយ ​FUNCINPEC នោះ ​មិនពិតទេ!​ គណបក្សសង្គ្រោះជាតិ​ជាក្តីសង្ឃឹមតែមួយគត់​ សម្រាប់ ប្រជារាស្ត្រខ្មែរ ។ ​ យើងមិនទៅ​ចំណាយពេលក្នុងរឿងឥតប្រយោជន៍ទេ" ។