សម្តេច​ហ៊ុនសែន​៖ ចិន គឺជា​កល្យាណមិត្ត​របស់​កម្ពុជា ក្នុង​គ្រប់​កាលៈទេសៈ​

ភ្នំពេញ: ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​នៅក្នុង​ពិធី​បើក​កម្មវិធី​សហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​ហិរញ្ញវត្ថុ​អន្តរជាតិ "​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​" ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ធនាគារ​ចិន ( Bank of China ) នៅ​ទីក្រុង​ប៉េកាំង កាលពី​ព្រឹក​ថ្ងៃទី​១៤​តុលា​នេះ​។ សម្តេច​ហ៊ុនសែន បាន​ឡើង​ថ្លែង​សន្ទរកថា ដោយ​លើកឡើងថា ចិន​គឺជា​កល្យាណមិត្ត​របស់​ក​ម្ពុ​ជា ក្នុង​គ្រប់​កាលៈទេសៈ​។​

​ចំពោះមុខ​មន្ត្រីជាន់ខ្ពស់ និង​អ្នកវិនិយោគ​កម្ពុជា និង​ចិន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា "​បើ​គ្មាន​ការឧបត្ថម្ភ​គាំទ្រ​ពី​មិត្ត​ចិន​ទេ ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​របស់​កម្ពុជា ពិតជា​មិន​អាចមាន​ភាពជោគជ័យ​ដូច​សព្វថ្ងៃនេះ​ទេ​។ ចិន បាន និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា ដោយបាន​ក្លាយខ្លួនជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ជា​ប្រភព​នៃ​ការវិនិយោគ​ផ្ទាល់​ដ៏​ធំ និង​ជា​អ្នកផ្តល់ជំនួយ​អភិវឌ្ឍន៍ និង​កម្ចីសម្បទាន​ធំជាងគេ​ដល់​កម្ពុជា​"​។​

​សម្តេច​ហ៊ុនសែន បាន​កត់សម្គាល់ថា "​ជំនួយ​អភិវឌ្ឍន៍​ទាំង​អស់ពី​សំណាក់​មិត្ត​ចិន មិន​ត្រឹមតែ​បាន​ចូលរួម​វិភាគទាន​ដ៏​សំខាន់​ដល់​ការអភិវឌ្ឍ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ពង្រឹង​ភាពជា​ម្ចាស់ និង​ឯករាជ្យភាព​របស់​កម្ពុ​ជា​ទៀតផង​"​។​

​សូម​រម្លឹកថា "​កម្មវិធី​សហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​ហិរញ្ញវត្ថុ​អន្តរជាតិ​៖ ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​" ដែល​បាន​បើក​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នា​ព្រឹក​ថ្ងៃទី​១៤​តុលា​នេះ រៀបចំឡើង​ដោយ​ធនាគារ​ចិន​។ កម្មវិធី​នេះ ត្រូវបាន​សម្តេច​ហ៊ុនសែន ចាត់ទុក បានផ្តល់​ឱកាស​ជូន​មន្ត្រីរាជការ​កម្ពុជា មក​សិក្សា​ក្រេបជញ្ជក់​ចំណេះវិជ្ជា និង​បទពិសោធន៍​ពី​ប្រទេស​ចិន​។ ជាការ​ពិត កម្មវិធី​នេះ ក៏មាន​សារៈសំខាន់​ផងដែរ សម្រាប់​ការចែករំលែក​បទពិសោធ​ន៍ និង​ចំណេះដឹង ក្នុងចំណោម​អ្នកតាក់តែង និង​អ្នកអនុវត្ត​គោលនយោបាយ​របស់​យើង ព្រមទាំង​សម្រាប់​ការពង្រឹង​ចំណងទាក់ទង​រវាង​ប្រទេស​កម្ពុជា និង​ចិន​៕​

សម្តេច​ហ៊ុនសែន​៖ ចិន គឺជា​កល្យាណមិត្ត​របស់​កម្ពុជា ក្នុង​គ្រប់​កាលៈទេសៈ​
សម្តេចហ៊ុនសែន និងគណៈប្រតិភូកម្ពុជា និងចិន​ ក្នុងពិធីបើកសិក្ខាសាលា​ស្តីអំពី​កិច្ចសហប្រតិបត្តិការ​ និងការផ្លាស់ប្តូរហិរញ្ញវត្ថុ​អន្តរជាតិ ( កម្ពុជា ) ខ្សែក្រវាត់​មួយ ផ្លូវមួយ នាព្រឹកថ្ងៃទី១៤តុលា ( រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុនសែន )