គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តបាត់ដំបង​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​៣​ថ្ងៃ​កើន​ជាង​ឆ្នាំ​មុន

ខេត្តបាត់ដំបង ៖ រយៈពេល​៣​ថ្ងៃ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​២០១៥ នេះ សម្រាប់​ខេត្តបាត់ដំបង ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​ជាង​ឆ្នាំ​មុន នេះ​បើ​តាម​មន្ត្រី​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​តុលា ២០១៥ នេះ ។

លោក ណ​យ សុ​ភី នាយ​ផ្នែក​បូក​សរុប​នៃ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ខេត្ត​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១១​តុលា ដល់​ថ្ងៃ​ទី​១៣ តុលា នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៤​លើក ស្លាប់​មនុស្ស​៣​នាក់ របួសធ្ងន់​៦​នាក់ របួសស្រាល​១៥​នាក់ ខូចខាត​ម៉ូតូ​៦​គ្រឿង ម៉ូតូ​កង់​៣​មួយ​គ្រឿង និង​រថយន្ត​ធុន​តូច​១​គ្រឿង ។

ជុំវិញ​ការ​ការ​កើនឡើង​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កោះសន្តិភាព​មិន​អាច​សុំ​កា​រប​ន្យ​ល់​បន្ថែម​ពី​លោក​សាត គី​ម​សាន ប្រធាន​​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ខេត្ត​អំពី​មូលហេតុ​នៃ​ការ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ដដែល
នេះ ។