កម្លាំងប្រជាការពារ ខណ្ឌដង្កោ ចាប់មុខសញ្ញា ដើរទាក់ឆ្កែ ពីរនាក់ ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យពីនាក់ ត្រូវបានកម្លាំង ប្រជាការពារខណ្ឌដង្កោ ស្ទាក់ចាប់បានប្រគល់ឲ្យសមត្ថកិច្ច ក្នុងករណីលួចទាក់ឆ្កែ។ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២១០៥ នៅចំណុចផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យទាំងពីនាក់ដែលត្រូវកម្លាំងប្រជាការពារប្រចាំខណ្ឌចាប់បានទី១ មានឈ្មោះតាំង វិត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ទី២ឈ្មោះលី ណៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា។ រីឯវត្ថុតាង ដែលដកហូតបានរួមមានៈសំភារៈសំរាប់ទាក់ឆ្កែមួយ បាវសមួយ ឆ្កែញីមួយក្បាល និងម៉ូតូឌ្រីម សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ1BY.2127 មួយគ្រឿងរបស់ជនសង្ស័យ ដែល នៅជាប់និងខ្លួន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុននិងចាប់បានជនសង្ស័យទាំងពីរនាក់ខាងលើគឺ កម្លាំងប្រជាការពារប្រចាំដែនដី បានឃើញជនសង្ស័យទាំងពីនាក់នោះជិះម៉ូតូមួយគ្រឿង និងមានបាវស ជាប់និងខ្លួនដូចជានាក់ទាក់ឆ្កែក៏សង្ស័យ។ ភ្លាមនោះកម្លាំងប្រជាការពារបានជិះដេញ តាមនិងទំនាក់ ទំនងតាមវទ្យុទាក់ទង(អាយកូម) ទៅមេឈ្មោះម៉ែន សុភ័ណ្ឌ ដើម្បីឲ្យជួយស្ទាក់និងរៀបរាប់ភិនភៀក ជួន។

ក្រោយមកជនសង្ស័យទាំងពីរនាក់នោះ បានជិះម៉ូតូរហូតដល់គល់ស្ពាន់ដែកចំការដូង និងបានជួប កម្លាំងប្រជាការពារមួយក្រុមទៀតដែលចាំស្ទាក់ ភ្លាមៗនោះកម្លាំងប្រជា ការពារបានឃើញក៏ស្ទាក់ឲ្យ ឈប់ តែជនសង្ស័យទាំងពីនាក់នោះមិនព្រមឈប់ទេ ក៏បន្ថែមល្បឿនទៅមុខទៀត ភ្លាមនោះកម្លាំង ប្រជាការពារបានស្ទុះទៅចាប់និងផ្ដួរម៉ូតូ ឲ្យដួលបន្ទាប់ក្រោយមកក៏បានឆែកឆែរកឃើញមានឆ្កែញី មួយក្បាលនៅក្នុងបាវស និងសំភារៈសំរាប់ទាក់ឆ្កែមួយចំនួន ដែលនៅជាប់និងខ្លួន។

ក្រោយពីឆែកឆែ និងរកឃើញមានវត្ថុតាងជាក់ស្ដែងរួចហើយនោះ កម្លាំងប្រជាការពារដែនដី ប្រចាំខណ្ឌ បានប្រគល់សំភារៈ ដែលដកហូតបានប្រគល់ឲ្យទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាល រដ្ឋាបាលខណ្ឌដង្កោចាត់ ការតាមនីតិវិធីច្បាប់៕

កម្លាំងប្រជាការពារ ខណ្ឌដង្កោ ចាប់មុខសញ្ញា ដើរទាក់ឆ្កែ ពីរនាក់ ប្រគល់ជូនសមត្ថកិច្ច