វិធី​ថែរក្សា​ស្បែក​ទារក ឲ្យបាន​ស្អាត និង​មាន​សុខភាព​ល្អ​

វិធី​ថែរក្សា​ស្បែក​ទារក ឲ្យបាន​ស្អាត និង​មាន​សុខភាព​ល្អ​

​ប្រយ័ត្ន​រឿង​ស្បែក​កន្ទួល និង​ចំណុច​នានា​
​ទារក អាច​នឹង​ជួប​បញ្ហា​ស្បែក​ជា​ច្រើន អំឡុង​ពេល​ពីរ​បី​ខែ​ដំបូង នៃ​ជីវិត​របស់​គេ ដែល​មាន​ដូចជា ការឡើង​កន្ទួល​ស្បែក រ​បកស្បែក រមាស់​ស្បែក កម​ស្បែកក្បាល មុន និង​បញ្ហា​ផ្សេងៗ​ទៀត​។ ពេលខ្លះ វា​បណ្តាល​មកពី​ការផ្លាស់ប្តូរ​អ័រម៉ូន ឬ​ការ​ចេញ​មុន​កំណត់ ប៉ុន្តែ ករណី​ខ្លះទៀត គឺ​វា​បណ្តាល​មកពី​បញ្ហា​រលាក ហើយ​ករណី​កម្រ គឺ​មកពី​ការឆ្លង​មេរោគ​។ ដូច្នេះ អ្នក​ត្រូប​ស្វែងយល់​ពី​បញ្ហា​ទាំងអស់​នេះ ជា​មុន​ទើប​ប្រសើរ​។​

​ទារក​ទើបនឹង​កើត ងាយ​នឹង​ឡើង​កន្ទួល​ស្បែក​ណាស់​
​ដោយសារ​តែ​ការឡើង​កន្ទួល គឺជា​រឿង​ធម្មតា​នោះ ជាទូទៅ គេ​មិន​ចាំបាច់​ព្យាបាល​អ្វី​នោះទេ​។ ប៉ុន្តែ វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​អ្នក​ជា​ម្តាយ ក្នុង​ការប្រឹក្សា​យោបល់​ជាមួយនឹង គ្រូពេទ្យ​កុមារ ដើម្បី​ដឹង​ពី​បញ្ហា ដែល​កូន​អ្នក​កំពុង​ជួបប្រទះ ថា​តើ​វា​ធម្មតា ឬ​យ៉ាងណា​នោះ ព្រោះ​ពេល​ខ្លះ វា​អាច​ត្រូវ​ការប្រើ​ថ្នាំ​មួយចំនួន ដើម្បី​ព្យាបាល​។​

​ប្រយ័ត្ន​រឿង​រមាស់ ឬ​កន្ទួល ដោយសារ​ខោ​ទឹកនោម​
​បញ្ហា​នេះ​ឧស្សាហ៍​កើត​ខ្លាំងណាស់ ដោយសារតែ​ការ​រាលដាល មក​ពី​ទឹកនោម លាមក ឬ​ម្សៅ​ជាដើម​។ ពេលខ្លះ វា​បណ្តាល​មក​ពី​ការឆ្លង​មេរោគ ផ្សិត បាក់តេរី ដែល​ធ្វើឲ្យ​ស្បែកឡើង​អាលែកស៊ី ទៅ​នឹង​ខោ​ទឹកនោម​។ ជាទូទៅ បញ្ហា​នេះ​អាច​ការពារ និង​ដោះស្រាយ​បាន ដោយ​គ្រាន់តែ​អ្នក ប្តូរ​ខោ​ទឹកនោម ឲ្យបាន​ញឹកញាប់ ជាពិសេស ពេល​ទារក​បត់ជើងធំ ឬ​នោម ឲ្យបាន​លឿន​បំផុត ហើយ​ទុក​កន្លែង​នោះ​ឲ្យ​ស្ងួត​ល្អ មុន​នឹង​ប្តូរ​។ ចូរ​ជ្រើសរើស​ផលិតផល ដែល​មាន​គុណភាព​ល្អ​។​

​ផ្នូ​ក (​ចំណុច​ដៅ​ពី​កំណើត​)
​ចំណុច​ដៅ​ពី​កំណើត អាច​កើតមាន​លើ​កុមារ ពី ៥ ទៅ ១០ ភាគរយ​។ វា​ជា​រឿង​ធម្មតា​នោះទេ ហើយ​អ្នក​ក៏​មិន​ចាំបាច់​ព្រួយបារម្ភ ឬ​ស្វែងរក​ការព្យាបាល​នោះ​ដែរ​។ ពេលខ្លះ វា​កើត​ឡើង​ពី​កំណើត​តែម្តង តែ​ពេល​ខ្លះ វា​នឹង​កើតមាន ពេល​កុមារ​ធំ​បន្តិច​។​

​ប្រទាល​ត្រ​អាក​
​វា​ជា​ការឡើង​កន្ទួល រមាស់ ឬ​ពង ដោយសារ​តែ​ការប៉ះពាល់ ទៅ​នឹង​សារធាតុ​ណាមួយ ដែល​ធ្វើ​ឲ្យ​អាលែក​ស៊ី​។ ជាទូទៅ វា​កើត​លើ​ទារក ដែល​មាន​អាយុ​លើសពី ៣ ខែ និង​ច្រើន​កើត​នៅ​លើ ក្បាល មុខ ទ្រូង ចុងដៃ ជង្គង់ និង​កន្លែង​ស្លៀកខោ​ទឹកនោម​។ ការព្យាបាល​គឺ ត្រូវ​ចៀសវាង​សារធាតុ ដែល​ធ្វើ​ឲ្យ​អាលែក​ស៊ី និង​ការប្រើ​ថ្នាំ ឬ​ផ្តល់​សំណើម​ដល់​កន្លែង ដែល​មាន​បញ្ហា​។​

​បញ្ហា​ស្បែក​ស្ងួត​
​ទារក​ទើបនឹង​កើត ច្រើន​កើត​បញ្ហា​របកស្បែក​តិចៗ ដែល​បណ្តាល​មកពី​បញ្ហា​ស្ងួត​ស្បែក ដោយសារ​តែ​ស្បែក​ទារក បាន​ប៉ះ​នឹង​បរិស្ថាន​ដែល​មាន​ខ្យល់ និង​ស្ងួត​ជាង​នៅក្នុង​ពោះ​ម្តាយ ដែល​មាន​សុទ្ធតែ​ជាតិ​ទឹក​។ អ្នក​ក៏​មិនចាំបាច់​បារម្ភ អំពី​បញ្ហា​នេះដែរ ព្រោះ​វា​នឹង​បាត់​ទៅ​វិញ ដោយ​ខ្លួនឯង​នោះទេ​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។