ញាក់សាច់! បាញ់សម្ដីគ្នា ក្នុងហ្វេសប៊ុក រវាង ម្ចាស់ភោជនីយដ្ឋាន ក្នុងខេត្តកោះកុង និងភ្ញៀវ (មានវីដេអូ)

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនប្រជាពលរដ្ឋខ្មែរ ជាច្រើន បាននាំគ្នា ទៅវត្តអារាម ធ្វើបុណ្យទាន និងឆ្លៀត ធ្វើដំណើរ កំសាន្ដ ទៅកាន់ទីខេត្ដនានា ដែលនេះជាកត្តាធ្វើឲ្យ ភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងកំសាន្ដ នៅទីនោះ មានមនុស្សកកកុញ។

យ៉ាងណាមិញ បុណ្យភ្ជុំបិណ្ឌ មិនទាន់បានកន្លងផុតទៅស្រួលបួលផង ស្រាប់តែ  វីដេអូខ្លីមួយខ្សែ  ត្រូវបាន អ្នកប្រើប្រាស់ ហ្វេកប៊ុកម្នាក់បង្ហោះឡើង និងទទួលបានការ ចែកចាយ និងបញ្ចេញមតិជាច្រើន ក្នុងរយៈពេលតែប៉ុន្មានម៉ោង និងវីដេអូនេះមាន ភ្ជាប់ជាសារថា " ជាលើកដំបូងដែលខ្ញំុបានមក លេងនៅ ខេត្ដកោះកុងនិងជាលើកដំបូង ដែលខ្ញំុទ្រាំ មិនបានឈ្លោះជាមួយនឹងម្ចាស់ ហាងរស្មីផ្កាយពេជ្យ2....ឲ្យទ្រាំម៉េចបើម្ចាស់ហាង គ្មានការទទួលខុសត្រូវចឹង....សេវាក៏យឺត..ហើយតឹងទ្រូងណាស់....ចានគ្រាន់តែ លើកយកមកកាឡាត ជិត10រត់ពេញ លើម្ហូប ដល់ហៅគិតលុយ ឈប់យកម្ហូបដែល អត់ទាន់ញ៉ាំ...ថៅកែចេញមក ខ្ញំុអត់ទាន់រករឿងផង ស្តីឲ្យខ្ញំុមុនហីុ....ធ្វើជាថៅកែហាងម៉េចអត់មាន សីលធម៌ក្នុងការទទួលភ្ញៀងចឹង....ត្រឹមតែពាក្យ សូមទោសមួយម៉ាត់ក៏ខ្ញំុអស់ចិត្តដែរ....សូមបងប្អួនជួយពិចារណាផង.....
ខាងក្រោមនេះជាវីដេអូ៖

ញាក់សាច់! បាញ់សម្ដីគ្នា ក្នុងហ្វេសប៊ុក រវាង ម្ចាស់ភោជនីយដ្ឋាន ក្នុងខេត្តកោះកុង និងភ្ញៀវ  (មានវីដេអូ)

ក្រោយពី បង្ហោះវីដេអូខាងលើ នារីវ័យក្មេងម្នាក់ បានចេញបកស្រាយទាក់ទិន ទៅនឹង ការរិះគន់ ភ្ញៀវ ក្នុងវីដេអូដែលនាងត្រូវបាន គេស្គាល់ថាជាកូនម្ចាស់ ភោជនីយដ្ឋានរស្មីផ្កាយពេជ្យ២។ សូមទស្សនា វីដេអូខាងក្រោម ដែលដកស្រង់ចេញពី៖

ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត