ស្វាមី​អ្នករក​ប្រាក់ តែ​ភរិយា​អ្នកយក​ប្រាក់​ទៅធ្វើ​បុណ្យ តើ​ស្វាមី​បាន​បុណ្យ​ដែរឬទេ?

អំពើ​បុណ្យ កើតមាន​ដល់​បុគ្គល​ណា ទល់​តែ​បុគ្គល​នោះ​ជា​អ្នកប្រព្រឹត្ត។ អ្នកណា​ធ្វើ អ្នកនោះ​ទទួល។ បុណ្យ មិនកើត​មាន​ដល់​បុគ្គល​ណា​ដែល​មិនបាន​សាង​នោះទេ។ នេះ​ជា​ក្រឹត្យក្រម​នៃ​ច្បាប់ធម្មជាតិ។

បើ​បុគ្គល​ណា​ធ្វើអំពើ​បុណ្យ បុគ្គល​នោះ​នឹង​បាន​បុណ្យ គ្មាន​អ្នកណាម្នាក់​អាចមក​ទទួល បុណ្យ ជំនួស​បាន​ឡើង។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែង​ថា៖ «ខ្លួន​ជាទី​ពឹង​របស់ខ្លួន»។ ព្រះពុទ្ធដីកា​នេះ ចង់​អប់រំ​មនុស្ស​ថា កម្ម​អ្វីដែល​ខ្លួន​ធ្វើ គឺ​ខ្លួន​នឹង​ទទួលលទ្ធផល​នៃ​កម្ម​នោះ។

អ្នក​សាង​បុណ្យ មិនអាច​ប្រគល់​បុណ្យ​ដល់​អ្នកណាម្នាក់ ឲ្យ​ទទួល​ជំនួស​នោះទេ តែ​អំណាច​នៃ​បុណ្យ​អាច​ចែករំលែក​ដល់​អ្នកដទៃ​បាន។ តួយ៉ាង​ដូចជា​ប​ញ្ហ​កម្ម ដែ​លើកឡើងថា ភរិយា​ជា​អ្នកយក​ទ្រព្យ​ទៅធ្វើជា​ទាន​ដល់​អ្នកបួស​រក្សាសីល ចាស់ព្រឹទ្ធាចារ្យ អ្នកមាន​គុណធម៌​ខ្ពង់ខ្ពស់ ឬ​អ្នកក្រ​អត់ឃ្លាន តើ​បុណ្យ​នោះបាន​ដល់​ស្វាមី ជា​អ្នកស្វែងរក​ទ្រព្យ​ដែរឬទេ? បើទោះបីជា ស្វាមី​មិនបាន​ធ្វើបុណ្យ​ដោយ​ខ្លួនឯង​ផ្ទាល់ ឬក៏​មិន​បានដឹង​ន​ថា ភរិយា​យក​ទ្រព្យ​ទៅ​បរិច្ចាគ​ធ្វើជា​ទាន​ក៏​ពិត​មេន តែ​អំណាច​នៃ​បុណ្យ​នៅតែ​កើតមាន​ដល់​ស្វាមី ឲ្យ​តែ​រូបគេ​ជាម​នុស្ស ដែល​ជ្រះថ្លា​នឹង​ការ​ធ្វើអំពើ​បុណ្យ​របស់​ភរិយា។

រឿងនេះ​ប្រៀប​ដូច​អ្នក​ជីក​អណ្តូងទឹក ទុក​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នកស្រុក​ដូច្នេះ​ដែរ។ ឲ្យ​តែ​អ្នកស្រុក​ទទួលផល​នៃ​ទឹក​នោះ​ពេលណា អានិសង្ស​នឹង​កើតមាន​ដល់​ម្ចាស់​អណ្តូង​នៅពេល​នោះដែរ បើទោះបីជា​ម្ចាស់​មិនដឹង​ខ្លួន​ដោយ។ ឬក៏​សមាជិកគ្រួសារ​របស់​ម្ចាស់​អណ្តូង អនុញ្ញាត​ឲ្យ​អ្នកស្រុក​ប្រើប្រាស់​ដោយ​ក្តី​រីករាយ នោះ​អ្នក​ចែកចាយ​ក៏បាន​កុសល ហើយ​អ្នក​ផ្តួចផ្តើម​គំនិត​កសាង​អណ្តូង​ក៏បាន​បុណ្យ​ដូចគ្នា ឲ្យ​តែ​ម្ចាស់​នោះ​មានចិត្ត​សោម​ន្ស​ក្នុងការ​ចែករំលែក។ តែ​ប្រសិនបើ ម្ចាស់​អណ្តូងនោះ​កើត​ចិត្ត​ទោម​ស​ន្ស មិន​សប្បាយចិត្ត​ក្នុងការ​លះបង់ អីចឹង​បុណ្យ​ក៏​មិន​កើតមាន​ដល់​គេ​ដែរ។

សេចក្តី​ប្រៀបធៀប​យ៉ា​យ​ណា ការ​សាង​បុណ្យ​ក៏​ដូច្នេះ​ដែរ។ ដោយសារតែ ស្វាមី​ជាប់រវល់​ក្នុង​ការរក​ទ្រព្យ​ចិញ្ចឹម​កូន​ប្រពន្ធ និង​សងគុណ​ឪពុកម្តាយ ក៏​មិនសូវ​បានធ្វើ​បុណ្យ​ដោយផ្ទាល់ ដូច​ភរិយា តែ​អានិសង្ស​នៅតែ​ផ្តល់​ផល​ដល់​ស្វាមី ព្រោះ​ស្វា​មីនោះ​ជា​ប្រភពធនធាន ដែល​ភរិយា​អាច​នាំទៅ​ធ្វើ​ទាន។ ប៉ុន្តែ​ប្រសិនបើ​ស្វាមី​គិតក្នុងចិត្ត​ថា៖ អាត្មាអញ​មិនចាំបាច់​ធ្វើបុណ្យ​ទេ ទុក​ឲ្យ​ប្រពន្ធ​និង​កូន​ជា​អ្នក​ធ្វើទៅ​ចុះ! អាត្មាអញ​ចាំតែ​អនុមោទនា​ទទួលផល​បុណ្យ​ទៅបាន​ហើយ» នោះ​បុណ្យ​នឹងមិន​កើតមាន​ដល់​បុរស​នោះឡើយ ព្រោះ​បុរស​នោះបាន​ធ្វើ​នូវ​សេចក្តី​ប្រមាទ​ក្នុង​ចិត្ត​ទៅហើយ។ ធម្មជាតិ​នឹងមិន​ផ្តល់​ផល​អ្វីមួយ ដល់​អ្នកណាម្នាក់​ដែល​មិន​បានធ្វើ​អ្វីមួយ​នោះទេ។

ថ្វីដ្បិតតែ​អ្នក​អាច​ទទួលបាន​ផលានិសង្ស ដោយ​អានុភាព​នៃ​អំពើ​បុណ្យ​ដែល​ភរិយា​ឬ​ស្វាមី​ជា​សាង​ក៏ដោយ ក៏​អ្នក​គួរតែ​គប្បី​ខ្នះខ្នែង​ឲ្យ​មែនទែន​ក្នុងការ​កសាង​អំពើ​បុណ្យ​ដោយ​ខ្លួនឯង​ផ្ទាល់ ដើម្បី​ជា​ស្ពាន​ចម្លង​រូបអ្នក​ទៅកាន់​សុគតិភព។ អ្នកដទៃ​ធ្វើ គឺ​អ្នកដទៃ​ជា​អ្នកទទួល។ ការរង់ចាំ​អនុមោទនា​ផល​បុណ្យ​ពី​អ្នកដទៃ វា​មិន​ប្រសើរ​ដូច​អ្នក​បាន​សាង​ដោយ​ខ្លួនឯង​ឡើយ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?