ទឹក​ជ្រោះ​ស្រស់​ស្អាត​​បំផុត​ ៥កន្លែង​​ក្នុង​លោក​


ទឹក​ជ្រោះ​ស្រស់​ស្អាត​​បំផុត​ ៥កន្លែង​​ក្នុង​លោក​

ទឹកជ្រោះ ឬ​ទឹក​ធ្លាក់​ ជា​កន្លែង​ទាញ​​​ចិត្ត​អ្នកទស្សនា​ឲ្យ​មាន​អារម្មណ៍​រំភើប​ សប្បាយ​រីករាយ​ ភ្លេច​អស់​ទុក្ខ​កង្វល់​​បន្សល់​ពី​ថ្ងៃ​មុន​ៗ​ ឲ្យ​​រសាត់​អណ្ដែត​តាម​ខ្សែទឹក​ចុះ​ទៅ​ក្រោម។ ទេសភាព​ទឹក​ជ្រោះ​ដ៏សែន​​ត្រជាក់​ចិត្ត ត្រជាក់​ភ្នែក​ ត្រូវ​​គេ​ឲ្យ​ឈ្មោះ​ថា​​ជា​ឋានសួគ៌​ លើ​ភព​ផែន​ដី ដែល​អ្នក​បាន​ទៅ​ទស្សនា​ហើយ​ចង​ចាំ​មិន​ភ្លេច នូវ​អនុស្សាវរីយ៍​ល្អ​ៗ​ជា​មួយ​មិត្ត​ភក្តិ ក្រុម​គ្រួសារ និង​គូសង្សារ​ជាដើម។​ តំបន់​ទឹកជ្រោះ​ខាង​ក្រោម​នេះ​ ត្រូវ​បាន​អ្នក​ទស្សនា ចាត់​ទុក​ជា​​ទឹកជ្រោះ​ស្អាត​ជាងគេ ​ជាមួយ​ទិដ្ឋភាព​ពី​ធម្មជាតិ​ពិតៗ ​បើ​តាម​សារព័ត៌មាន​អង់គ្លេស The Telegraph។

 

១. ទឹកជ្រោះ Kaieteur នៅ​ប្រទេស​ហ្គីយ៉ាណា

 

ទឹក​ជ្រោះ​ស្រស់​ស្អាត​​បំផុត​ ៥កន្លែង​​ក្នុង​លោក​

 

ទឹក​ជ្រោះ​នេះ​មាន​ទីតាំង​ស្ថិត​ភាគ​ឦសាន​អាមេរិក​ខាងត្បូង មាន​ទឹក​​ធ្លាក់​នៅ​កម្ពស់ ២២៦ម៉ែត្រ និង​ហូរ​ចេញ​តាម​ជ្រលង​ភ្នំ​កាត់​តាម​ព្រៃ​ដ៏​វែង​ឆ្ងាយ។

 

២. ទឹកជ្រោះ Iguassu នៅ​ប្រេស៊ីល និង​អាហ្សង់ទីន

 

ទឹក​ជ្រោះ​ស្រស់​ស្អាត​​បំផុត​ ៥កន្លែង​​ក្នុង​លោក​

 

ទឹក​ជ្រោះ​នេះ​ស្ថិត​​ជាប់​ព្រំ​ដែន​រវាង​ប្រទេស​ទាំងពីរ​ជាមួយ​កម្ពស់ ៨២ម៉ែត្រ និង​ហូរ​ចាក់​ទន្លេ Iguassu ​ចម្ងាយ ២,៧គីឡូម៉ែត្រ។

 

៣. ទឹកជ្រោះ Victoria នៅ​ប្រទេស​ហ្ស៊ីមបាវ៉េ និង​ហ្សំប៊ី

 

ទឹក​ជ្រោះ​ស្រស់​ស្អាត​​បំផុត​ ៥កន្លែង​​ក្នុង​លោក​

 

​ Victoria Fall ជា​ទឹកជ្រោះ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នៅ​អាហ្វ្រិក និង​ក៏​ជា​ទឹក​ជ្រោះ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក​ផង​ដែរ ដោយ​វា​ហូរ​ធ្លាក់​នៅ​កម្ពស់ ១០៨​ម៉ែត្រ​ ជាច្រើន​កន្លែង ​និង​មាន​ទទឹង​ទឹកធ្លាក់​ ១.៧០៨ម៉ែត្រ។

 

៤. ទឹកជ្រោះ Niagara នៅ​អាមេរិក និង​កាណាដា

 

ទឹក​ជ្រោះ​ស្រស់​ស្អាត​​បំផុត​ ៥កន្លែង​​ក្នុង​លោក​

 

ទឹកជ្រោះ​នេះ ក៏​ស្ថិត​ក្នុង​ចំណោម​ទឹក​ជ្រោះ​ដ៏​ល្បី​ឈ្មោះ​ក្នុង​លោក​ដែរ ដោយ​ធ្លាក់​នៅ​កម្ពស់ ៥១ម៉ែត្រ ហូរ​ចូល​ទន្លេ Niagara។

 

៥. ទឹក​ជ្រោះ Angel នៅ​វេណេហ្ស៊ុយអេឡា

 

ទឹក​ជ្រោះ​ស្រស់​ស្អាត​​បំផុត​ ៥កន្លែង​​ក្នុង​លោក​

 

​ទឹក​ជ្រោះ​មាន​កម្ពស់​ទឹក​ធ្លាក់​ខ្ពស់​ជាងគេ​បំផុត​ក្នុង​លោក​គឺ ៩៧៩​ម៉ែត្រ ស្ថិត​នៅ​ឧទ្យានជាតិ​ Canaima ភាគ​ខាង​កើត​តំបន់ Gran Sabana ៕

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ telegraph