សមាជិក​PKK12​នាក់​ស្លាប់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​តួ​ក​គី

កងទ័ព​តួ​ក​គី​ថ្លែង​កាលពី​ថ្ងៃ​ទី​១៣ តុលា ថា សមាជិក​១២​នាក់​របស់​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​នានា​កាលពី​ថ្ងៃ​ទី​១២ តុលា នៅ​ភាគ​អាគ្នេយ៍​តួ​ក​គី ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​សេនាធិការដ្ឋាន​កងទ័ព​តួ​ក​គី​ថា សមាជិក​គេ​១២​នាក់​នេះ​ត្រូវ​ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​បណ្តា​ជំរំ​របស់​ពួក PKK  ។ នៅ​ទីក្រុង YAKSEKOVA ក្នុង​ខេត្ត HAKKAR បណ្តា​ឃ្លាំង​គ្រាប់ និង​ជម្រក​របស់​ពួក ក្នុង​តំបន់​នោះ​ក៏​ត្រូវ​កម្ទេច​ដែរ ។

សមាជិក​ក្រុម PKK ជាង​២.០០០​នាក់​ត្រូវ​ស្លាប់​ចាប់តាំងពី​ខែកក្កដា មក ដោយសារ​ប្រតិបត្តិការ​នានា​របស់​កងកម្លាំង​សន្តិសុខ​តួ​ក​គី​ក្នុង​ទូ​ទាំង​ប្រទេស ។ នេះ​ជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​តួ​ក​គី លោក SELAMI ALTINOK ។

អាជ្ញាធរ​តួ​ក​គី​បាន​ប្រកាស​ពី​តំបន់​សន្តិសុខ​ដែល​គេ​ស្គាល់​ផង​ដែរ​ថា តំបន់ហាមឃាត់​យោធា​ក្នុង​តំបន់​២៣១ នៃ​ខេត្ត​២២​របស់​ប្រទេស ។

គេ​កត់សម្គាល់​ឃើញ​មានការ​កើនឡើង​នៃ​ភាព​តានតឹង ពិសេស​នៅ​ភាគ​អាគ្នេយ៍​ប្រទេស ខណៈ​ដែល​ប្រតិបត្តិការ​យោធា​ភាគច្រើន​ប្រឆាំង​ពួក PKK ត្រូវ​បាន​បើក​ធ្វើ​ចាប់តាំងពី​ខែកក្កដា​មក បន្ទាប់​ពី​បរាជ័យ​នៃ​បទ​ឈប់​បាញ់​គ្នា​មួយ​មក ៕