រថយន្ត​សាំ​យ៉ុង​ បុក​ម៉ូតូ​សេ​១២៥ និង​ស៊ូ​ស៊ូ​គី​ស្មាស ស្លាប់ ​២​នាក់ រងរបួស​ធ្ងន់​ម្នាក់​

តាកែវ: មនុស្ស​ប្រុសស្រី ២​នាក់ ​ប្តី​ប្រពន្ធ បាន​ស្លាប់​ភ្លាមៗ ​នៅ​កន្លែងកើតហេតុ និង​បុរស​ម្នាក់ទៀត ​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ ​បញ្ជូនទៅព្យាបាល​នៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​បន្ទាប់ពី​រថយន្ត និង​ម៉ូតូ​ ចំនួន ២​គ្រឿង​ បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង ១៧:២៥​នាទី ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥ ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៧២-៧៣ ស្ថិត​ក្នុងភូមិខ្លា​គ្រហឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​មន្ត្រីនគរបាល​ចរាច​រណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ គេ​ឃើញ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-9185 បើក​មកពី​ទិស​ខាងត្បូង​ទៅ​ជើង លុះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៨ គ្មាន​ស្លាក​លេខ ​រួច​រថយន្ត​រេ​ចង្កូត​ ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត ​ម៉ាក​ស៊ូ​ស៊ូ​គី​ស្មាស ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1A-5304​។

​ប្រភព​ដដែល​ បាន​បន្តថា ​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង មានឈ្មោះ បាន យ៉ា អាយុ​ ៣២​ឆ្នាំ។ អ្នកបើករថយន្ត មាន​ទីលំនៅ​ភូមិ​ត្រពាំង​សិលា ឃុំ​បន្ទាយមាស ស្រុក​បន្ទាយមាស​ខេត្តកំពត គ្មាន​របួស​។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ មានឈ្មោះ ប៉ុន​រ៉ា អាយុ​ ២៨​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ចម​ពល ឃុំ​ពពេល​ស្រុក​ត្រាំកក់ ខេត្តតាកែវ ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ឌុប​ប្រពន្ធ​ពីក្រោយ​ឈ្មោះ ជា អ៊ុក អាយុ ៣៣​ឆ្នាំ មុខរបរ​ធ្វើស្រែ​ស្លាប់​ នៅនឹងកន្លែង​កើតហេតុ​។ រីឯ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស៊ូ​ស៊ូ​គី​ស្មាស មានឈ្មោះ ​អ៊ុក អូន ភេទ​ស្រី អាយុ ៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​អង្គ​គគីរ ឃុំ​លាយ​បូរ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​ រងរបួស​ធ្ងន់ ​ត្រូវបាន​រថយន្ត​សង្គ្រោះ​​ បញ្ជូនទៅ​ព្យាបាលនៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​៕​