មេធាវី ឌី បូរីម៉ា ជាបេក្ខជនមួយរូប ដែលឈរឈ្មោះ បោះឆ្នោត សមាជិកក្រុមប្រឹក្សា គណៈមេធាវី អាណត្តិទី៨

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ខាងមុខនេះ គណៈមេធាវីកម្ពុជា នឹងធ្វើការបោះឆ្នោត ជ្រើសរើស សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី៨ ឆ្នាំ២០១៥-២០១៨ ចំនួន២៧រូប, ដោយសមាជិកឈរឈ្មោះមានរហូតដល់១០៣រូប។

មេធាវីជើងចាស់ជំនាន់ទី១ និងជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១ ដោយបច្ចុប្បន្នជា នាយកការិយាល័យមេធាវី DBLS គឺលោក ឌី បូរីម៉ា អត្តលេខ០១៩ ក៏ស្ថិតនៅក្នុងចំណោមបេក្ខជន ឈរឈ្មោះ បោះឆ្នោតសមាជិកក្រុមប្រឹក្សា គណៈមេធាវីអាណត្តិទី៨នេះផងដែរ ក្នុងបេក្ខជនលំដាប់ លេខរៀងទី២២។

លោកមេធាវីចាស់វស្សា និងមានបទពិសោធន៍យូរឆ្នាំរូបនេះ ធ្លាប់កាន់រឿងក្តីធំៗជាច្រើន បានដាក់ ចេញនូវគោលការណ៍ដូចតទៅ៖ ទទួលយកយោបល់កែលម្អ, បម្រើ, សេវាដល់គណៈមេធាវី និង សហភាតាទាំងអស់។

សូមសហភាតាទាំងអស់ជួយបោះឆ្នោត គាំទ្រដល់បេក្ខជនលេខរៀងទី២២ គឺលោកមេធាវី ឌី បូរីម៉ា។

មេធាវី ឌី បូរីម៉ា ជាបេក្ខជនមួយរូប ដែលឈរឈ្មោះ បោះឆ្នោត សមាជិកក្រុមប្រឹក្សា គណៈមេធាវី អាណត្តិទី៨