គ្រូបង្វឹក​ថ្មី​ក្លិប​Liverpool នាំ​ភរិយា​ដើរ​កម្សាន្ត​នៅ​ក្រុង​លី​វើ​ភូ​ល

លោក ចឺ​ហ្គេ​ន ក្លុ​ប គ្រូបង្វឹក​ថ្មី​ក្លិប Liverpool បាន​ដើរ​កម្សាន្ត​ក្នុង​ពេល​រាត្រី​នៅ​ក្រុង​លី​វើ​ភូ​ល​ដោយ​នាំ​ភរិយា​ទៅ​ផឹកស្រា​បៀរ និង​ជក់បារី ខណៈ​ពេល​អ្នកគាំទ្រ​សុំ​ថតរូប​ជាមួយ ។

ក្រោយ​ពី​លោក​ក្លុ​ប អតីត​គ្រូបង្វឹក​ក្លិប  Dortmund ក្នុង​ក្របខ័ណ្ឌ Bundesliga របស់​អា​ល្លី​ម៉​ង់ សម្រេចចិត្ត​ដឹកនាំ​ក្លិប Liverpool រយៈពេល​៣​ឆ្នាំ និង​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ដែល​លី​ក​ធំ​ៗ​ផ្អាក​ការ​ប្រកួត​ដើម្បី​ឱ្យ​កីឡាករ​ទៅ​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ខ្លួន ក៏​មាន​អ្នកប្រមាញ់​រូប​នានា​បាន​ថតរូប​គ្រូបង្វឹក​ថ្មី​ក្លិប Liverpool ចេញ​ដើរ​កម្សាន្ត​ក្នុង​ពេល​រាត្រី​ជាមួយ​ភរិយា​ដែរ ។

លោក ក្លុ​ប និង​ភរិយា បាន​ដើរ​កម្សាន្ត​នៅ​ក្រុង​លី​វើ​ភូ​ល និង​ចាត់​ទុក​ថា​ជា​ស្ថានភាព​បរិយាកាស​លេចធ្លោ​មួយ​ក្នុង​ក្រុង​ដ៏​ចំណាស់​នៅ​ភាគ​ខាងជើង​ចក្រភព​អង់គ្លេស ។ លើស​ពី​នេះ​នៅ​ក្នុង​រូបថត​ក៏​បង្ហាញ​ពី​រូបភាព​លោក ក្លុ​ប និង​ភរិយា​ទទួលទាន​ស្រា​បៀរ និង​ជក់បារី​ជាមួយ​អ្នកគាំទ្រ​ផង​ដែរ ៕