វីដេអូបង្ហាញពីទិដ្ឋភាព គ្រាប់មីសុីលរុស្សុី បាញ់ទំលាក់យន្តហោះ របស់ម៉ាឡេសុី MH17 សម្លាប់មនុស្សជិត ៣០០នាក់ (មានវីដេអូ)

ហូឡង់៖ ប្រធានាធិបតីហូឡង់ លោក Mark Rutte បានអំពាវនាវដល់ប្រទេសរុស្សុី ចេញមុខទទួលខុសត្រូវ និងចូលរួមសហការទាំងស្រុង ចំពោះហេតុការណ៍ធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេសុី MH17 ដែលបានសម្លាប់ជីវិតមនុស្ស រហូតដល់ទៅ ២៩៨នាក់។

វីដេអូបង្ហាញពីទិដ្ឋភាព គ្រាប់មីសុីលរុស្សុី បាញ់ទំលាក់យន្តហោះ របស់ម៉ាឡេសុី MH17 សម្លាប់មនុស្សជិត ៣០០នាក់ (មានវីដេអូ)

ក្រុមភ្នាក់ងារសុវត្ថិភាព របស់ប្រទេសហូឡង់ បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារ៍ថ្មីៗនេះថា ការសុើបអង្កេតចុងក្រោយ នៃការធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេសុី គឺបង្កឡើងដោយ គ្រាប់មីសុីលរបស់រុស្សុី ដែលបានធ្វើឲ្យយន្តហោះ ដឹកអ្នកដំណើរមួយនេះ ធ្លាក់ផ្ទុះឆេះនៅតំបន់ ដែលកាន់កាប់ដោយក្រុមឧទ្ទាម ស្ថិតនៅភាគខាងកើតអ៊ុយក្រែន។

ក្រោយការវិភាគដោយផ្គុំកំទេចកំទីយន្តហោះរួចមក ក្រុមភ្នាក់ងារសុវត្ថិភាពរបស់ប្រទេសហូឡង់បានឲ្យដឹងថាគ្រាប់មីសុីលដែលផលិតដោយរុស្សុី បានបាញ់សំដៅទៅយន្តហោះ MH17 ចំកាប៊ីនមុខ បណ្តាលឲ្យនាវិកស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយវាបានកាត់ផ្តាច់យន្តហោះ ផ្នែកខាងមុខ និងខាងក្រោយទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតគ្រាប់មីសុីល របស់ប្រទេសរុស្សុី បានច្រានចោលការបង្ហាញ របស់ហូឡង់នេះផងដែរ។

គួរបញ្ជាក់ផងដែរ គ្រោះថ្នាក់ធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាការចរណ៍ម៉ាឡេសុី MH17 បានកើតឡើងកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៤ ដែលបានសម្លាប់ជីវិតមនុស្ស នៅលើនោះទាំងអស់ សរុប ២៩៨នាក់ ដែលកាលនោះយន្តហោះ បានហោះកាត់លើ ទីតាំងជម្លោះប្រដាប់អាវុធ រវាងប្រទេសអ៊ុយក្រែន និងរុស្សុី ហើយការសុើបអង្កេត ពីគ្រោះថ្នាក់នោះ បានបន្តរហូតមកដល់សព្វថ្ងៃនេះ៕

វីដេអូបង្ហាញពីទិដ្ឋភាព គ្រាប់មីសុីលរុស្សុី បាញ់ទំលាក់យន្តហោះ របស់ម៉ាឡេសុី MH17 សម្លាប់មនុស្សជិត ៣០០នាក់ (មានវីដេអូ)
បំណែកយន្តហោះ MH17 ដែលគេយកមកផ្គុំគ្នា

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត