មើលវីដេអូនេះហើយ ប្រយ័ត្នគេងមិនលក់! រឿងអាថ៌កំបាំង សិស្សស្រីលង់ទឹកស្លាប់ ក្នុងអាងស្ដុកទឹកលើដំបូលសណ្ឋាគារ

អាមេរិក៖ រឿងរ៉ាវអាថ៌កំបាំង ជាច្រើន មាននៅលើជុំវិញពិភពលោក ដែលនៅក្នុងនោះក៏មាន ករណីនារីម្នាក់ ដែលធ្វើឲ្យ មនុស្សជាច្រើន ងឿងឆ្ងល់ និងមានអារម្មណ៍ ថាគួរឲ្យខ្លាច ទោះបីជាហេតុការណ៍នេះ កើតឡើងយូរក៏ដោយ តែហាក់ ដូចជា​ដក់ជាប់ ក្នុងចិត្ដ សាធារណៈជន។

នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Elisa Sam អាយុ ២១ឆ្នាំ ជាសិស្ស មកពី ទីក្រុង Vancouver ប្រទេសកាណាដា ត្រូវបានគេប្រទះឃើញ សាកសពនៅក្នុង អាងស្ដុកទឹក នៅលើដំបូលសណ្ឋាគារ មួយកន្លែង នៅ Los Angeles សហរដ្ឋអាមេរិក។ មុនពេលនាង បាត់បង់ជីវិត នាងត្រូវបាន កាមេរ៉ាក្នុងជណ្ដើរយន្ដប្រអប់ ថតសកម្មភាពបាន ជាមួយនឹងទង្វើរ ប្លែកៗរបស់នាង។

បើប្រិយមិត្ដ ទស្សនាវីដេអូ ដែលថតជាប់ ក្នុងជណ្ដើរយន្ដប្រអប់នេះ នោះប្រិយមិត្ដ នឹងឃើញនាង Elisa Sam បានដើរចូល ក្នុងជណ្ដើរយន្ដប្រអប់ និងចុចគន្លឹះបិទទ្វារ តែបែរជាមិនបិទ និង នាងបែរជាដើរ ទៅមើលខាងក្រៅទ្វារវិញ ទំនងជាយល់ថា មាននរណាម្នាក់ចុចបូតុង បិទបើកទ្វារជណ្ដើរយន្ដប្រអប់ នៅខាងក្រៅ។ ប្រហែលជាកន្លងផុត ២នាទី គេឃើញ នាងបញ្ចេញសកម្មភាព ដៃជើង ចម្លែកៗ ហាក់ដូចជា និយាយជាមួយនឹង នរណាម្នាក់ និងនាងក៏ដើរចេញទៅក្រៅ ជណ្ដើរយន្ដប្រអប់ បាត់ ខណៈដែលនាងមិនទាន់ នឹងជិះ ឬប្រើប្រាស់វាផង។ ក្រោយពីនាង ចេញផុត ជណ្ដើរយន្ដក៏ម្ដង​ បិទ និងបើកទ្វារ។

នៅក្នុងនោះ បានឲ្យដឹងទៀតថា នាងបានឡើងទៅលើ​ដំបូលសណ្ឋគារ និង វារឡើងលើ អាងស្ដុកទឹក រួចក៏លង់ទឹកស្លាប់ នៅក្នុងនោះតែម្ដង។ សាកសពរបស់ នាងត្រូវបាន ប្រទះឃើញ ក្រោយ ពីរសប្ដាហ៍ បន្ទាប់ពីនាងស្លាប់ ដោយសារតែ ភ្ញៀវសណ្ឋាគារនេះ រអ៊ូនិងរិះគន់ ទៅលើក្លិន និង ពណ៌របស់ទឹក ក្នុងសណ្ឋាគារនេះ៕

សូមទស្សនាវីដេអូ៖

មើលវីដេអូនេះហើយ ប្រយ័ត្នគេងមិនលក់! រឿងអាថ៌កំបាំង សិស្សស្រីលង់ទឹកស្លាប់ ក្នុងអាងស្ដុកទឹកលើដំបូលសណ្ឋាគារ

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត