នៅ​សុខៗ យក​ផាវ​ មក​ចង​ផ្អោប​ដុត​លេង ​មានអី​ផ្ទុះ​រង​របួសធ្ងន់

ខេត្ត​កំពង់​ស្ពឺ ៖ ​បុរស​២នាក់នៅ​សុខៗ​​ ​បែ​ក​គំនិត​យក​ផាវ​មក​ចង​ផ្អោប​ដុត​លេង​​ បោះ​មិន​ទាន់​ ផ្ទុះ​រង​របួសទាំង​២នាក់ត្រូវ​​​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ស​ង្គ្រោះនៅ​មន្ទី​ពេទ្យ​​កាល​ពី​​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី១២ ​តុលា​២០១៥ ​នៅ​ចំណុច​ភូមិ​តាបរ​ ឃុំ​សំបូរ ​ស្រុក​សំរោង​ទង ​​​។

​ជន​រង​គ្រោះ​មានឈ្មោះ​ឡ​យ​ ផានិត​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ និង​ឈ្មោះ​ខី​ម សុ​ខលី​ម​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​រស់នៅ​ភូមិ-​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ទាំង​២​នាក់​នេះ​ទៅ​ទិញ​ផាវ​​គ្រាប់បែក​មក​ដុត​លេង​នៅ​ក្នុងភូមិ​ តែ​ក្រោយមក​មិនដឹង​ជា​បែកគំនិត​យ៉ាងម៉េច​ពួក​គេ​បាន​យក​ផា​វ​មក​ចង​ផ្អោប​គ្នា​យ៉ាង​ច្រើន​ ហើយ​នាំ​គ្នា​ជិះ​ម៉ូតូឌុប​គ្នា​ចេញ​ទៅ​ក្រៅ​ភូមិ​បាត់​ទៅ​។

ប្រភព​បន្ត​ថា ​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​គេ​បានឮសំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​ពេល​នោះ​អ្នកស្រុក​ក៏​នាំ​គ្នា​ចេញ​ទៅ​មើលឃើញ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ក៏​បញ្ជូន​ទៅ​ស​ង្គ្រោះនៅ​មន្ទីរ​ពេ​ទ​ក្យ​ខេត្ត​ភ្លាម​ៗ​ផង​ដែរ​។

លោក​វរ​សេនី​យ៍ត្រី​ឃុ​ត ​សុផល ​អធិការ​នគរបាល​ស្រុក​សំរោង​ទង​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី១៤ ​តុលា នេះថា ​​ករណី​នេះ​គឺ​ជន​រង​គ្រោះ​បាន​នាំ​ក្នា​ទិញ​ផាវ​មក​ដុត​លេង​ក្រោយមក​ក៏​ចង​ផ្អោប​ជាប់​គ្នា​ប្រុង​យក​ទៅ​ដុត​នៅ​ក្រៅ​ភូមិ​ តែ​ពេល​កំពុង​ជិះ​ម៉ូតូ​មិន​ទាន់​ចេញ​ផុត​ពី​ភូមិ​ផង​នោះ​ស្រាប់​តែ​ឈ្មោះ​ឃី​ម សុ​ខលី​ម ​ដុត​ផាវ​ទាំងនោះ​នៅ​លើ​ម៉ូតូ​បណ្តាល​ឱ្យ​ផ្ទុះ​រង​របួស​ទាំង​២​នាក់​តែ​ម្តង​។

បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​ម​ន្ទីរពេទ្យ​បង្អែក​ខេត្ត​ ហើយ​អាកា​រ​បាន​ធូរស្រាល​ខ្លះ​ហើយ​៕

នៅ​សុខៗ យក​ផាវ​ មក​ចង​ផ្អោប​ដុត​លេង ​មានអី​ផ្ទុះ​រង​របួសធ្ងន់
នៅ​សុខៗ យក​ផាវ​ មក​ចង​ផ្អោប​ដុត​លេង ​មានអី​ផ្ទុះ​រង​របួសធ្ងន់
នៅ​សុខៗ យក​ផាវ​ មក​ចង​ផ្អោប​ដុត​លេង ​មានអី​ផ្ទុះ​រង​របួសធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត