ស្ត្រី​ម្នាក់​ឡើង​ដើម​អំពិល ​ប៉ង​លោត​សម្លាប់​ខ្លួន តែ​មិន​សម្រេច អ្នក​ភូមិ​ថា ខ្មោច​ចូល

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​បាន​ព្យាយាម​ធ្វើ​អត្តឃាត ដោយ​បាន​ឡើង​ទៅ​លើ​ដើម​អំពិល​ក្បែរ​ផ្ទះ​របស់​ខ្លួន ប៉ង​លោត​សម្លាប់​ខ្លួន ប៉ុន្តែ​សំណាងល្អ ត្រូវ​ប្រជាពលរដ្ឋ​ក្នុងភូមិ​នាំ​គ្នា​ជួយ​ទាន់​ពេល ដោយ​ម្នាក់​ៗ​បាន​លើកយក​អបិយ​ជំនឿ​មក​និយាយ​ថា សង្ស័យ​ស្ត្រី រូប​នោះ​ត្រូវ​ខ្មោច​ចូល ទើប​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន​បែប​នេះ ។

ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ តុលា ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រភព​បានឱ្យ​ដឹង​ថា ស្ដ្រី​ខាងលើ​ឈ្មោះ​ឃឿ​ន ចាន់​នី អាយុ​៣៧​ឆ្នាំ ជា​អ្នក​លក់ដូរ រស់នៅ​កន្លែង​កើតហេតុ មាន​ប្តី និង​មានកូន​៥​នាក់ នៅ​ក្នុង​បន្ទុក ប៉ុន្តែ​ប្ដី​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ឡើយ ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ខាងលើ​រត់ឡើង​ទៅ​លើ​ដើម​អំពិល​ក្បែរ​ផ្ទះ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង និង​ចាប់អារម្មណ៍​ថា គាត់​មាន​បំណង​លោត​សម្លាប់​ខ្លួន​នោះ​ឡើយ ស្មានថា​គាត់​ឡើង​បេះ​ស្លឹក​អំពិល​យក​ទៅ​ស្លរ​ម្ជូរ ។ លុះ​ក្រោយមក គាត់​បាន​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន ទើប​មានការ​ភ្ញាក់ផ្អើល ពេល​នោះ​គេ​បាន​ស្រែក​អង្វរ​ឱ្យ​គាត់​ចុះ​មក​វិញ ប៉ុន្តែ​គាត់​មិន ព្រម​ចុះ​ឡើយ ។

ក្រោយ​ពេល​អង្វរ​អស់ចិត្ត និង​ឡើង​ទៅ​តាម​ទើប​គាត់ ព្រម​ចុះ​ក្រោម​វិញ ហើយ​មើលទៅ​គាត់​ខុស​ប្លែក​ពី​ធម្មតា ទើប​សង្ស័យ​ថា គាត់​ត្រូវ​ខ្មោច​ចូល បន្ទាប់​មក​ក្រុម​គ្រួសារ​និមន្ត​ព្រះសង្ឃ និង​តា​អាចារ្យ​សូត្រ​មន្ត​ប្រោះព្រំ​បណ្ដេញ​គ្រោះ​ចង្រៃឧបទ្រព​ចេញពី​ខ្លួន​ស្ត្រី​រូប​នោះ ដើម្បី​កុំឱ្យ​ប៉ង​ធ្វើ​អត្តឃាត​ទៀត ។

ស្ត្រី​ម្នាក់​ឡើង​ដើម​អំពិល ​ប៉ង​លោត​សម្លាប់​ខ្លួន តែ​មិន​សម្រេច អ្នក​ភូមិ​ថា ខ្មោច​ចូល
ស្ត្រី​ម្នាក់​ឡើង​ដើម​អំពិល ​ប៉ង​លោត​សម្លាប់​ខ្លួន តែ​មិន​សម្រេច អ្នក​ភូមិ​ថា ខ្មោច​ចូល
ស្ត្រី​ម្នាក់​ឡើង​ដើម​អំពិល ​ប៉ង​លោត​សម្លាប់​ខ្លួន តែ​មិន​សម្រេច អ្នក​ភូមិ​ថា ខ្មោច​ចូល
ស្ត្រី​ម្នាក់​ឡើង​ដើម​អំពិល ​ប៉ង​លោត​សម្លាប់​ខ្លួន តែ​មិន​សម្រេច អ្នក​ភូមិ​ថា ខ្មោច​ចូល

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត