អាល់​បា​នី ៖ អ្នកអាន​ព័ត៌មាន​ម្នាក់​ចំហ​អាវ​បញ្ចេញ​សុដន់ដើម្បី​ទាក់​ទាញ​ទស្សនិក​ជន​

នៅ​ប្រទេស​អាល់​បា​នី និស្សិត​ស្រី​ម្នាក់​នឹកឃើញ​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​ជាប់​ក្នុងការ​ជ្រើសរើស​ជា​អ្នកអាន​ព័ត៌មាន​របស់​ទូរទស្សន៍​ក្នុងស្រុក Zjarr Television ។ វិធី​ដ៏​មាន​ប្រសិទ្ធភាព​នេះ​គឺ នាង​ចំហ​អាវ ដោយ​មិន​បិទ​ឡេវ​សូម្បី​តែមួយ​គ្រាប់ ដើម្បី​បញ្ចេញ​ដើមទ្រូង​ពាក់កណ្តាល។ វិធី​នេះ​ពិតជា​ជួយ​ឲ្យ​នាង​បានការ​ងារ​នេះ​ដូច​បំណង​មែន។

តាំងពី​ពេល​ប្រើ​វិធី​នេះ​ទទួលបាន​លទ្ធផល​មក Enki Bracaj អាយុ ២១ ឆ្នាំ​តែងតែ​បង្ហាញខ្លួន​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​កម្មវិធី​ព័ត៌មាន ដោយ​ប្រើ​ស្តាយ​ចំហ​ដើមទ្រូង​នេះ​រហូតមក។ ពេលនេះ នាង​បានក្លាយ​ទៅជា​តារា​ទៅហើយ ដោយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ទូរទស្សនិកជន ជាពិសេស​ពី​សំណាក់បុរស។ តែ​វា​បែរជា​ធ្វើ​ឲ្យនារីៗព្រឺ​សម្បុរ​ទៅវិញ។

នារី​ជនជាតិ​អាល់​បា​នី​នេះ​បាន​និយាយថា៖ « ចូលធ្វើការ​ក្នុង​ពិភព​ទូរទស្សន៍ មិនមែនជា​រឿង​ងាយស្រួល​ទេ។ ជាការ​ពិតណាស់ បើ​ខ្ញុំ​ចង់​ទទួលបាន​ជោគជ័យ ខ្ញុំ​ត្រូវតែ​ក្លាហាន និង​មាន​អ្វីដែល​ខុសប្លែក​ពី​អ្នកដទៃ »។ មុននឹង​សម្រេច​ជ្រើសរើស​វិធី​នេះ នាង​បាន​សុំ​ការ​អភ័យទោស និង​ប្រសិទ្ធ​ពរជ័យ​ពី​ឪពុកម្តាយ​របស់​នាង។ នាង​បាន​បញ្ជាក់ថា៖ « ពួកគាត់​បាន​គាំទ្រ​ខ្ញុំ ហើយ​ចំពោះ​ខ្ញុំ ការ​ស្លៀកពាក់​បញ្ចេញ​ដើមទ្រូង​ប៉ុណ្ណឹង​តាម​ទូរទស្សន៍ វា​គ្មាន​បញ្ហា​អ្វី​ទេ »៕

វីដេអូ


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?