បង្ក្រាប​​វៀតណាម​ប្រុស​-​ស្រី​៥​នាក់ សុទ្ធតែជា​​មុខសញ្ញា​ចែកចាយ និង​សេព​គ្រឿង​ញៀន

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ប្រុស​-​ស្រី​ដ៏​សកម្ម​ចំនួន​៥​នាក់ (​ជនជាតិ​វៀតណាម​) ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ច្បារ​អំពៅ​ទី​២ ធ្វើការ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៣ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ តាម​​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់ ១-​ឈ្មោះ​វៀង ធី​គី​ម​ហ្វុ​ង ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ផ្លូវលំ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ​ទី​២ ២-​ឈ្មោះ​អៀង ស្រី​មុំ ហៅ​ទៀង ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ផ្លូវលំ ក្នុងភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ៣-​ឈ្មោះ​ម៉ៅ ហេង ហៅ​វា់់់ង អាយុ​៤០​ឆ្នាំ ជា​ជាងឈើ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ៤-​ឈ្មោះ​វៀង វ៉ាង​ជី​ង អាយុ​៤៣​ឆ្នាំ ជា​ជាងឈើ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​បឹង​ក្រ​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​៥-​ឈ្មោះ​ឡេ យ៉ាំ​ង​ម៉ា​ន់ អាយុ​៣៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ដើម​ចាន់​ទី​១​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ មុខរបរ​កម្មករ​សំណង់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព