ឪពុក​ម្តាយ​បណ្តោយ​កូន​ប្រុសអាយុ​៧​ឆ្នាំ​ទៅ​លេង​ទឹក​តែ​ម្នាក់​ឯង​ លង់​ស្លាប់ក្នុង​ថ្ងៃ​បញ្ចប់​ភ្ជុំបិណ្ឌ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​៧​ឆ្នាំ បានលង់​ទឹក​ស្លាប់​ដោយសារ​តែ​ការ​ឆ្វេស​ប្រហែស​របស់​ឪពុក​ម្តាយឲ្យ​ទៅ​លេង​ទឹក​ក្រោម​ស្ពាន​ទី​១​តែម្នាក់ឯង​។

​ហេតុការណ៍​នេះបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាល​ពី​វេលា​ម៉ោង​​៤ ​និង​២០​នាទី​ល្ងាច ​ថ្ងៃ​ទី​១៣ ​តុលា​ ​២០១៥ នៅ​ចំណុច​ក្រោម​ស្ពាន​ទី១ ក្នុង​រម​ណីយ​ដ្ឋានអាង​ទឹក​ត្រពាំង​ថ្ម ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ទីនោះបាន​ឲ្យ​ដឹង​ថា ​​ក្មេង​ប្រុស​រង​គ្រោះឈ្មោះ​សំណាង  សីហា អាយុ​៧​ឆ្នាំ នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​៕