ជយោរ! iOS 9 អាច jailbreak បា​ន​ហើយ ឯ​នេះគឺ​ជា​ឈ្មោះ Tweaks ល្បីៗ​ដែល​អ្នក​អាច​តម្លើង​បាន !!!

ពិតជាអស្ចារ្យមែនទែន ដែល​នៅ​ស្ងាត់ៗ​សោះ ក្រុម​ហែក​គុក ដ៏ល្បី មាន​ឈ្មោះ​ថា Pangu បាន​បញ្ចេញ​នូវ កម្មវិធី​សម្រាប់ jailbreak iOS 9 បាន​ដោយ​ជោគ​ជ័យ ទាំង​ជិត​ពាក់​កណ្តាល​ថ្ងៃត្រង់នេះ ពិតជា ធ្វើ​អោយ​កក្រើក និងភ្ញាក់ផ្អើលខ្លាំង មែនទែន មិនថា ទាំងអ្នកប្រើប្រាស់ នៅឯបរទេសទេ សូម្បីអ្នក​ប្រើ​ប្រាស់ iDevice នៅក្នុងស្រុកយើងវិញ ក៏បាននាំគ្នា ធ្វើការ jailbreak ភ្លាមៗផងដែរ បន្ទាប់ពីបាន ទទួល​ដំណឹង​ថា iOS 9.0 – 9.0.2 អាចហែកគុកបាន។

ចុចទីនេះ ដើម្បីអានពីរបៀប jailbreak iOS 9 ដោយក្រុមការងារខេមបូរីផត !!!

ជយោរ! iOS 9 អាច jailbreak បា​ន​ហើយ ឯ​នេះគឺ​ជា​ឈ្មោះ Tweaks ល្បីៗ​ដែល​អ្នក​អាច​តម្លើង​បាន !!!

យ៉ាងណាមិញ បើទោះបីជា iOS 9 អាចហែកគុក បានក្តី ក៏ប៉ុន្តែ សម្រាប់ Tweaks មួយចំនួននោះ គឺវា​នៅ​មិនទាន់ ដំណើរការស្រួលបួល នៅឡើយទេ តែយើងខ្ញុំ ក៏បានធ្វើតេស្ត ទៅលើ Tweaks ល្បីៗ​មួយ​ចំនួន​ទៀត ផងដែរ ឃើញថា វាអាចដំណើរការ បានយ៉ាងរលូន នៅក្នុងវើសិន iOS 9 នេះ ដោយមិនមាន បញ្ហាអ្វីនោះទេ។ ចង់ដឹងថា វាមានឈ្មោះអ្វីខ្លះនោះ សូមតាមដាន ទាំងអស់គ្នា !!!

ខាងក្រោមនេះ ជាឈ្មោះ Tweaks ដែលប្រិយមិត្ត អាចតម្លើងបាន នៅក្នុងវើសិន iOS 9៖

  • 20 Second Lockscreen
  • Alkaline
  • Anemone
  • Apple File Conduit “2”
  • BatteryLife
  • Bloard
  • BootLogoCustomiser
  • CC Deseparator
  • Cloaky
  • CyDelete8
  • DietBar
  • Eclipse 2
  • iCleaner
  • iFile
  • Minimal Hosts Blocker
  • MinimalHUD
  • NoLockBounce
  • OpenSSH
  • Priority Hub
  • SameStatus
  • SubtleLock
  • SwipeSelection Pro
  • TinyBar
  • UnBold

ហើយចំពោះ Tweaks ដែលល្បីៗ ដូចជា Barrel, Winterboard, BytaFont 2 ជាដើមនោះ គឺមិនទាន់ ដំណើរការស្រួល នៅឡើយទេ ហេតុដូច្នេះហើយ បើសិនជាអាច សូមកុំព្យាយាម តម្លើងវាអី ហើយ​គួរ​តែ​រង់​ចាំ ដល់ពត៌មានណា ច្បាស់ការ ដែលថាអាច ប្រើប្រាស់ បានដោយគ្មានបញ្ហាសិន សឹមតម្លើង ទើប​ស្មាតហ្វូន របស់អ្នក មិនបង្កបញ្ហា នៅពេលក្រោយៗទៀត។

ចំណែកឯ Tweaks ដែលបានរៀបរាប់ ខាងលើនេះវិញ គឺអ្នកជំនាញ បានធ្វើការតេស្ត សាកល្បង រួច​រាល់​ហើយ ហើយខេមបូ​ ក៏បានតេស្ត ទៅលើ Tweak មួយចំនួនផងដែរ ដូចជា Anemone និង Alkaline ជាដើម គឺថាវាដំណើរការស្រួលទេ។ សម្រាប់ពត៌មានថ្មីៗ ផ្សេងទៀត សូមកុំភ្លេចតាមដាន គេហទំព័រ ខេមបូរីផតណា !!!

  • ដោយ: Mai
  • 7:04 PM, 14 October
  • ប្រភព: google sheet
  • Tag: ចំណេះដឹងទូទៅ