តើ​សង្រ្គាម​គប់ដុំថ្ម​របស់​ប៉ាឡេស្ទីន​នឹង​ជំនួស​ដោយ​សង្រ្គាម​ចាក់​នឹង​កាំបិត?

ប៉ូលិស​អ៊ីស្រាអែល នៅថ្ងៃ​ពុធ​នេះ ចាប់ផ្តើម​ពង្រាយ​ប៉ុស្តិ​ឆែកឆេរ នៅ​តាមច្រក​ចេញចូល ភូមិ និង​សង្កាត់​អារ៉ាប់ ក្នុង​ទីក្រុង​ជេរូសាឡឹម​ខាងកើត។ នេះ​ជា​វិធានការ​មួយ ក្នុង​ចំណោម​វិធានការ​ក្តៅ ដែល​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ប្រកាស បញ្ជា​ឲ្យ​ធ្វើ បន្ទាប់ពី ជនជាតិ​អ៊ីស្រាអែល​បីនាក់​បាន​ស្លាប់​នៅក្នុង​អំពើភេរវកម្ម​ផ្ទួនៗ​គ្នា បង្ក​ឡើង​ដោយ​យុវជន​ប៉ាឡេស្ទីន។ រដ្ឋអំណាច​ប៉ាឡេស្ទីន​វិញ កាលពី​ថ្ងៃ​អង្គារ គំរាម​ដាក់ពាក្យ​ប្តឹង​អ៊ីស្រាអែល​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​បទ​ដែល​អ៊ីស្រាអែល គ្មាន​ចេតនា​ចាប់ចង ប៉ុន្តែ បាញ់​សំឡេះចោល រាល់​ជន​ដៃ​ដល់​ប៉ាឡេស្ទីន។