U-18 ភ្នំពេញក្រោន ចាញ់​ក្រុម​ខ្លាំង​មក​ពី​ជប៉ុន Kashima Antlers ២-០

U-18 ភ្នំពេញក្រោន ចាញ់​ក្រុម​ខ្លាំង​មក​ពី​ជប៉ុន Kashima Antlers ២-០

ក្រុម​បាល់​ទាត់​​យុវជន​ភ្នំពេញ​ក្រោន​អាយុ​ក្រោម​១៨​ឆ្នាំ​ (U-18)​បាន​ប្រកួត​​ចាញ់​ក្រុម​ខ្លាំង​មក​ពី​ប្រទេស​ជប៉ុន Kashima Antlers ដោយ​លទ្ធផល​ ២-០ ​​នៅ​ក្នុង​ដី​ខ្លួន​ឯង​សម្រាប់​ការ​ប្រកួត​​ពាន​រង្វាន់​យុវជន​អាស៊ី U-18 Asia Champions Trophy 2015។ ​

 

U-18 ភ្នំពេញក្រោន ចាញ់​ក្រុម​ខ្លាំង​មក​ពី​ជប៉ុន Kashima Antlers ២-០

ក្រុមយុវជន​ភ្នំពេញ​ក្រោន

 

​ការ​ប្រកួត​នៅ​តង់​ទី​មួយ​ ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​គ្រប់​គ្រង​បាល់​បាន​យ៉ាង​​ល្អ​ដែល​មាន​ឱកាស​នាំ​បាល់​​ទៅ​តំបន់​គ្រោះ​ថ្នាក់​ជា​ច្រើន​លើក​ និង​​បាន​ស៊ុត​ចំ​របាទី​របស់​​ Kashima Antlers ម្តង។ ចំពោះ​ក្រុម​ភ្ញៀវ​បាន​លេង​លក្ខណៈ​ការពារ​ច្រើន​ជាង​វាយ​សម្រុក​ ប៉ុន្តែ​ការ​ប្រយុទ្ធ​របស់​គេ​មាន​ប្រសិទ្ធភាព​ដែល​ធ្វើ​ឲ្យ​មាន​​ឱកាស​​ទម្លាយ​សំណាញ់​ទី​របស់​ភ្នំពេញ​ក្រោន​គ្រាប់​ទី​១​ដោយ​កីឡាករ​ Kento Niimi នៅ​នាទី​ទី​២២​ និង​បាន​បន្ថែម​១​គ្រាប់​ទៀត​ដោយ​ Kanta Asuma នៅ​នាទី​ទី​៤១។

 

ចំណែក​នៅ​តង់​ទី​ពីរ​​ ទាំង​ក្រុម​ម្ចាស់​ផ្ទះ​ និង​ភ្ញៀវ​បាន​ព្យាយាម​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​​ទាំង​បាន​ផ្លាស់​ប្តូរ​កីឡាករថ្មី​ចូល​រៀង​ៗ​ខ្លួន ប៉ុន្តែ​នៅ​តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ឡើយ។ ចប់​ការ​ប្រកួត Kashima Antlers បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ពី​ភ្នំពេញ​ក្រោន។ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ខាង​មុខ​នេះ​ ក្រុម​យុវជន​ភ្នំពេញ​ក្រោន​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ PVF មក​ពី​វៀត​ណាម​ សម្រាប់​ការ​ប្រកួត​បញ្ចប់​ពូល B៕

 

U-18 ភ្នំពេញក្រោន ចាញ់​ក្រុម​ខ្លាំង​មក​ពី​ជប៉ុន Kashima Antlers ២-០

យុវជន​ភ្នំពេញ​ក្រោន (ក្រហម) និង យុវជន Kashima (ស)

 

អត្ថបទ៖ ជាន ចាន់រ៉ា​