លោក ហោ ណាំហុង នឹង​ចេញ​​ទៅ​ប្រជុំ​នៅទី​​ក្រុង​ហូជីមិញ រយៈពេល២ថ្ងៃ

លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង​ការបទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម។ ដំណើ​ទស្សនកិច្ច​នេះ​មាន​រយៈពេល២ថ្ងៃ គឺ​នៅ​ថ្ងៃទី១៨ និង១៩ខែតុលា។ 

ផ្អែក​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស លោក ហោ ណាំហុង នឹង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម​លើក​ទី១៤ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌  វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។

ភាគី​ទាំង២ នឹង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម​លើក​ទី១៤ នៅពេល​បញ្ចប់​កិច្ចប្រជុំ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?