ឱក សុគន្ធកញ្ញា រាំ​របាំ​មិន​ចាញ់​អ្នក​របាំ

របាំជាសិល្បិះមួយ ដែលមានមនុស្សតិចតួចណាស់ ដែលអាចរាំបាន តែពេលនេះ គេឃើញមានវត្តមាន របស់​តារា​ចម្រៀង​សម័យ ដ៏ល្បីឈ្មោះមួយរូប បានរាំរបាំបូរាណខ្មែរនេះ បានយ៉ាងល្អ នៅចំពោះ​មុខ​ទស្សនិជន​ជា​ច្រើន។
ឱក សុគន្ធកញ្ញា រាំ​របាំ​មិន​ចាញ់​អ្នក​របាំ
តារាចម្រៀងល្បី ក្នុងសម្លៀកបំពាក់ប្រពៃណី និងការកាយវិការរាំរបាំ។ (រូបថតហ្វេសប៊ុក)

នាពេលថ្មីៗនេះ តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ដ៏មានប្រជាប្រិយភាព និងមានភាពល្បី​ពេញ​ប្រទេសកញ្ញា ឱក សុគន្ធកញ្ញា បានធ្វើឲ្យទស្សនិជនយ៉ាងច្រើន សំដែងការភ្ងាក់ផ្អើលយ៉ាងខ្លាំង ដោយ​សារ​តែកញ្ញាបានបង្ហាញសមត្ថភាព រាំរបាំបុរាណ បានយ៉ាងល្អនៅក្នុងកម្មវីធីមួយ របស់ទូរទស្សន៍ហង្សមាស។

អ្នកទាំងនោះ ធ្លាប់តែឃើញកញ្ញារាំ បទបម្រៀងសម័យទំនើប ទៅតាមសង្គមសម័យថ្មី និងតាមការ ពេញ​និយម របស់យុវវ័យសម័យ ឬតាមចិត្តរបស់អ្នកគាំទ្រ។ ប៉ុន្តែពេលនេះ កញ្ញាបានបង្កើតចំណីអារម្មណ៍ថ្មី​មួយ​ទៀត ទៅដល់អ្នកគាំទ្រ និងទស្សនិជនដែលទស្សនាផ្ទាល់ និងមិនផ្ទាល់ តាមរយះកម្មវីធីរបស់​ទូរទស្សន៍​ហង្សមាស ដោយរាំរបាំពត់ពេន តាមភ្លេងដោយមានទឹកមុខយ៉ាងប្រិមប្រិយ។

នៅលើបណ្តាញសង្គមវិញ កំពូលតារាចម្រៀង វ័យ ២៨ឆ្នាំ ក៏ត្រូវបានអ្នកផងនាំគ្នាសរសើរ មិនដាច់ពីមាត់ថា កញ្ញាមានសមត្ថភាពណាស់ ខាងផ្នែកសិល្បៈ មិនត្រឹមតែមានសំនៀង ច្រៀងបានពិរោះ មានរូប​សម្បត្តិ​ចរិយា​មាយាទល្អ កិត្តយសក៏ល្អហើយ ថែមទាំងមានសមត្ថភាព ខាងរាំរបាំ ដែលជាមរតកវប្បធម៍ របស់​ជាតិ​ខ្មែរ​ទៀត៕

» ចង់ដឹងថាកញ្ញាមានសមត្ថភាព ខាងរាំរបាំយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖