តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន

តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន

នៅ​ក្នុង​ខ្សែ​ភាពយន្ត ពួក​គេ​ច្រើន​តែ​ស្រឡាញ់​មនុស្ស​ស្រី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ប្រហាក់ប្រហែល ឬ​ក៏​តិច​ជាង​ខ្លួន។ ប៉ុន្តែ​ក្នុង​ជីវិត​ពិត​វិញ តារា​សម្ដែង​ប្រុស​ល្បី​ៗ​ជា​ច្រើន​នាក់​នៅ​ចិន បាន​រៀបការ​ជាមួយ​មនុស្ស​ស្រី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ខ្លួន​ឆ្ងាយ។ ចង់​ដឹង​ថា​ពួក​គេ​ជា​នរណា និង​មាន​ភរិយា​មក​ពី​គ្រួសារ​ជាន់​ខ្ពស់​យ៉ាង​ណា​នោះ សូម​តាមដាន​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

 

តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន
 

១. Andy Lau (លីវតឺហួរ) និង Carol Chu

 

តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន
 

Andy និង Carol បាន​រៀបការ​និង​រស់​នៅ​ជាមួយ​គ្នា​លួចលាក់​ជា​ច្រើន​ឆ្នាំ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ជា​ច្រើន​ពី​សំណាក់​មហាជន។ ឪពុក​របស់ Carol គឺ​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ម្នាក់​នៅ​ម៉ាឡេស៊ី ហើយ​ម្ដាយ​របស់​នាង​ក៏​ជា​មនុស្ស​​មាន​មុខ​មាត់​ម្នាក់​ដែរ​ក្នុង​សង្គម ស្រប​ពេល​ដែល​លោក​ពូ​នាង គឺ​ជា​ប្រធាន​ក្រុមហ៊ុន Berija Group ដែល​ជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី។ នៅ​ពេល​ជួប​គ្នា​លើក​ដំបូង (កាល​នោះ Andy មាន​អាយុ ២៤ឆ្នាំ, Carol មាន​អាយុ ១៨ឆ្នាំ) អ្នក​ទាំង​ពីរ​មាន​ឋានៈ​មិន​ស្មើ​គ្នា​ឡើយ ដោយ​កាល​នោះ Andy ទើប​តែ​ល្បី​តិចតួច​ ហើយ​ទ្រព្យ​សម្បត្តិ​ទៀត​សោត​ក៏​មិន​ច្រើន។ តែ​ដោយ​ឥលូវ​នេះ Andy មាន​ទាំង​កេរ្តិ៍ឈ្មោះ មាន​ទាំង​ទ្រព្យ​សម្បត្តិ​ហូរហៀរ អ្នក​ទាំង​ពីរ​អាច​ចាត់​ទុក​ថា​ស្មើ​គ្នា។​

 

២. Chow Yun Fat និង Jasmine Tan

 

តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន
 

Jasmine Tan ភរិយា​របស់​តារា​សម្ដែង Chow Yun Fat គឺ​ជា​កូន​ស្រី​របស់​លោក Jack Tan ដែល​ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ម្នាក់​នៅ​សិង្ហបុរី។ បន្ទាប់​ពី​​រៀបការ​ជាមួយ​ប្រពន្ធ​ដើម Candice Yu បាន​មួយ​រយៈ​ខ្លី Chow Yun Fat បាន​កសាង​ជីវិត​ថ្មី​ជាមួយ Jasmine ដែល​ក្រោយ​មក​ភរិយា​របស់​គាត់​ក៏​បាន​ក្លាយ​ជា​អ្នក​គ្រប់គ្រង​មុខ​ជំនួញ​របស់​គាត់។ បើ​ទោះ​ជា​មិន​មាន​កូន ប៉ុន្តែ​គូ​ស្នេហ៍​នេះ​បាន​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​រីករាយ​អស់​រយៈ​ពេល ៣០​ឆ្នាំ​មក​ហើយ។

៣. Donnie Yen (កុំកុំ) និង Cecilia Wang

 

តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន
 

ស្រដៀង​គ្នា​នឹង Chow Yun Fat ដែរ តារា​ក្បាច់​គុន កុំកុំ បាន​បរាជ័យ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ទី​មួយ មុន​នឹង​ជួប​ភរិយា​បច្ចុប្បន្ន​ ឈ្មោះ Cecilia Wang ដែល​ជា​កូន​ស្រី​ថៅកែ​គ្រឿង​អលង្ការ​ធំ​ដុំ​ម្នាក់​នៅ​ទីក្រុង Toronto ប្រទេស​កាណាដា។ មុន​​រៀប​ការ​ជាមួយ កុំកុំ នៅ​ឆ្នាំ​២០០៣ Cecilia មាន​រហស្សនាម​ថា “ព្រះនាង​ពេជ្រ” (Diamond Princess)។

 

៤. Daniel Wu និង​ Lisa S

 

តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន
 

Lisa S ភរិយា​របស់​តារា​សម្ដែង Daniel Wu មិន​ត្រឹម​តែ​ជា​តារា​ម៉ូដែល​ល្បី​ម្នាក់​នោះ​ទេ ប៉ុន្តែ​នាង​មាន​ឪពុក​ចុង​ជា​ថៅកែ​កាស៊ីណូ​ធំ​មួយ​ឈ្មោះ Caesars Palaceនៅ​ទីក្រុង​ Las Vegas សហរដ្ឋ​អាមេរិក។ អ្នក​ទាំង​ពីរ​បាន​រៀប​អាពាហ៍ពិពាហ៍​នឹង​គ្នា​នៅ​អាហ្វ្រិក​ខាង​ត្បូង កាល​ពី​​ឆ្នាំ​២០១០ និង​មាន​កូន​ស្រី​អាយុ​១​ខួប​ម្នាក់​ជាមួយ​គ្នា​ឈ្មោះ Raven។

 

៥. Vanness Wu និង Arissa Cheo

 

តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន
 

តារា​សម្ដែង​តៃវ៉ាន់ Vanness Wu អតីត​សមាជិក​ក្រុម F4 បាន​រៀបការ​ជាមួយ​ភរិយា Arissa Cheo ​ជា​កូន​ស្រី​ក្នុង​គ្រួសារ​សែស្រឡាយ​ចិន និង​ឥណ្ឌូណេស៊ី ដែល​មាន​មុខ​ជំនួញ​ប្រេងកាត​រាប់ពាន់​លាន​ដុល្លារ។ ពួក​គេ​បាន​ជួប​គ្នា​កាល​ពី​ឆ្នាំ​២០០៦ និង​ត្រូវ​បែក​គ្នា​រយៈ​ពេល ៣ឆ្នាំ ដោយ​សារ​គ្រួសារ​ខាង​ស្រី​បដិសេធ។ លុះ​ដល់​ឆ្នាំ​២០១០ ​ចាស់​ទុំ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​ម្ដង​ទៀត ហើយ​រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ទើប​ពួក​គេ​បាន​រៀបការ​ជាមួយ​គ្នា​យ៉ាង​អធិកអធម​នៅ​ទីក្រុង Los Angeles។​​

 

៦. Lai Lok Yi និង Nicole Lee

 

តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន
 

នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤​នេះ តារា​សម្ដែង​របស់​ទូរទស្សន៍ TVB Lai Lok Yi និង​អ្នក​ជំនួញ​ស្រី Nicole Lee បាន​រៀបការ​ជាមួយ​គ្នា​យ៉ាង​អធិកអធម។ គ្រួសារ​របស់ Nicole គឺ​ជា​ម្ចាស់​មុខ​ជំនួញ​ជាង ៦៤លាន​ដុល្លារ ផ្នែក​ហាង​កែ​សម្ផស្ស។ បើ​ទោះ​ជា​ Lok Yi បច្ចុប្បន្ន​បាន​ក្លាយ​ជា​តារា​លេចធ្លោ​នៅ​ទូរទស្សន៍ TVB ក្ដី​ប៉ុន្តែ​ បើ​ប្រៀបធៀប​លើ​ហិរញ្ញវត្ថុ​ពួក​គេ​នៅ​តែ​មាន​គម្លាត​ខុស​គ្នា​ឆ្ងាយ។ Lok Yi មិន​ដែល​ខ្វល់ខ្វាយ​ពី​​ពាក្យ​ខ្សឹបខ្សៀវ​មិន​ល្អ​ចំពោះ​អាពាហ៍ពិពាហ៍​របស់​គេ​នោះ​ទេ និង​បាន​និយាយ​ថា “ពួក​យើង​មិន​មាន​បញ្ហា​អ្វី​ទេ។ ដរាប​ណា​ប្រពន្ធ​ខ្ញុំ និង​សាច់ថ្លៃ​យោគយល់ ខ្ញុំ​មាន​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ ដើម្បី​កាត់​បន្ថយ​ភាព​ខុស​គ្នា​នៃ​ហិរញ្ញវត្ថុ​របស់​ពួក​យើង”៕​

 

អានអត្ថបទ៖គូ​ស្នេហ៍​តារា​ល្បី​កូរ៉េ​ប្រចាំ​ឆ្នាំ​២០១៤ ទាំង ១២​គូ មើល​ទៅ​មួយ​គូ​ណា​សម​គ្នា​ជាង​គេ?

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ jaynestars