បើ​ចង់​ដឹង​អ្នក​ណាលួច​​ Unfriend ​អ្នក​ស្ងាត់​ៗ​នៅ​លើ​ Facebook​ ងាយ​ទេ​


បើ​ចង់​ដឹង​អ្នក​ណាលួច​​ Unfriend ​អ្នក​ស្ងាត់​ៗ​នៅ​លើ​ Facebook​ ងាយ​ទេ​

ចង់​ដឹង​ថា​អ្នក​ណា​គេ​ Unfriend​ យើង​នៅ​លើ ​Facebook ​ទេ? ​ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ដែល​អាច​ឲ្យ​យើង​ដឹង​បាន​ថា​​ អ្នក​ណា​ Unfriend​ យើង​។ ហើយ​វិធី​ខាង​ក្រោម​នេះ​គឺ​អាច​ប្រើ​បាន​នៅ​លើ​ Browser Chrome​ និង Firefox។

 

បើ​ចង់​ដឹង​អ្នក​ណាលួច​​ Unfriend ​អ្នក​ស្ងាត់​ៗ​នៅ​លើ​ Facebook​ ងាយ​ទេ​

 

ដើម្បី​ដំណើរ​ការ​​គឺ​គ្រាន់​តែ​បន្ថែម​កម្មវិធី​ Add on​ “Unfriend Notify”​ នៅ​​ក្នុង​ Browser ​​ដែល​អាច​ធ្វើ​ការ​ទាញ​យក​បាន​តាម​ Link នៅ​ខាង​ក្រោម​នេះ៖

 

@ សម្រាប់​ Chrome​ ចុច​ទី​នេះ​ (ចុច​ +FREE→ Add)

 

@ សម្រាប់​ Firefox​ ចុច​ទី​នេះ​ (ចុច​ ACTIVATE→Allow→Install Now)

 

បន្ទាប់​ពី​បាន​ដំឡើង​កម្មវិធី​ Add on ​នេះ​ទៅ​ក្នុង​ Browser ​រួច​ នៅ​ពេល​​ណា​ដែល​មាន​អ្នក​ណា​ម្នាក់​បាន​ Unfriend​ នោះ​វា​នឹង​បង្ហាញ​​សារ (Notification)​​ ប្រាប់​ឲ្យ​អ្នក​បាន​ដឹង​ ឬ​អ្នក​អាច​ចូល​ទៅ​មើល​ផ្ទាល់​បាន ​ដោយ​ចូល​ទៅ​កាន់​ Profile របស់​យើង​ ហើយ​ចុច​​យក​ Friend នោះ​អ្នក​នឹង​ឃើញ​​​ “Lost Friends” tab​ នៅ​ក្បែរនោះ​ ហើយ​ចុច​លើ​វា​ នោះ​វា​នឹង​បង្ហាញ​​ចំនួន ​និង​ឈ្មោះ​អ្នក​ដែល​បាន​ Unfriend អ្នក​​មិន​ខាន។ “Lost Friends (០)” គឺ​ពុំ​មាន​អ្នក​ណា​ ​ Unfriend​ អ្នក​ឡើយ។ ពេល​ខ្លះ​ Unfriend ថ្មី​ៗ​​ក៏​មិន​​ទាន់​​លោត​​​បង្ហាញ​​សារ​​ឲ្យ​អ្នក​ឃើញ​ភ្លាម​ៗ​​ដែរ។ ​

 

 

បើ​ចង់​ដឹង​អ្នក​ណាលួច​​ Unfriend ​អ្នក​ស្ងាត់​ៗ​នៅ​លើ​ Facebook​ ងាយ​ទេ​

 

 

-អាន​អត្ថបទ៖ ៣​វិធី​ធ្វើ​ឲ្យ​កុំព្យូទ័រ​កំពូល​យឺត​របស់​អ្នក​ដើរ​លឿន​ឡើង​វិញ​

 

ប្រ​សម្រួល​៖ សំនៀង​
ប្រភព៖  bloggingworm