សម រង្ស៊ី៖ «តុលាការ​មិន​ឯករាជ្យ គ្មាន​យុត្តិធម៌​ទេ…» (vdo)

ជុំវិញការរកយុត្តិធម៌ ឲ្យអ្នកស្លាប់ក្នុងព្រឹត្តិការណ៍ ផ្ទុះគ្រាប់បែកមុខរដ្ឋសភា កាលពីជាង១៨ឆ្នាំមុន ត្រូវបានលោក សម រង្ស៊ី ថ្លែងបរិហាចំណាត់ការ របស់រដ្ឋាភិបាល ថាគ្មានភាពរីកចម្រើនទៅមុខសោះ។
សម រង្ស៊ី៖ «តុលាការ​មិន​ឯករាជ្យ គ្មាន​យុត្តិធម៌​ទេ...» (vdo)
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។ (រូបថត monoROOM.info/ O. Vary)

នោះ ព្រោះតែតុលាការកម្ពុជា មិនឯករាជ្យ ដែលនាំឲ្យមានភាពស្ងៀមស្ងាត់ ក្នុងការផ្តល់យុត្តិធម៌ សម្រាប់​ជន​រងគ្រោះ ក្នុងព្រឹត្តិការណ៍ផ្ទុះគ្រាប់បែក មុខរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ កន្លងមកនេះ។ នេះ​ជា​ការ​អះអាង របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅក្នុងទិវារាប់បាតរដូវភ្ជំបិណ្ឌ ដែល​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស ទៅកាន់អ្នករងគ្រោះ ក្នុងព្រឹត្តិការណ៍ផ្ទុះគ្រាប់បែក នៅមុខរដ្ឋសភា កាលពីជាង១៨ឆ្នាំមុន។

លោក រង្ស៊ី បានថ្លែងទៀតថា ដើម្បីទទួលបានយុត្តិធម៌ សម្រាប់អ្នកស្លាប់ទាំងនោះ លោកនឹងមាន​យុទ្ធសាស្រ្ត​ថ្មី ដើម្បីជម្រុញ ឲ្យមានការផ្តល់នូវយុត្តិធម៌មួយ ដ៏សមស្របសម្រាប់ពួកគេ នាពេលខាងមុខ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្ម ពីអ្នកនាំពាក្យរដ្ឋាភិបាល ឬក្រសួងមហាផ្ទៃ បាននៅឡើយ រហូត​មកទល់ពេលនេះ ព្រោះមិនមានអ្នកទទួលទូរស័ព្ទ៕


» សូមទស្សនាការបកស្រាយទាំងស្រុង របស់លោក សម រង្ស៊ី ដូចខាងក្រោម៖