ចាប់ផ្ដើមប្រកួតវាយសីជើងឯកជាតិ

ភ្នំពេញ:    ​ភ្នំពេញ​:​ថ្ងៃទី​១៥​តុលា​នេះ​ការប្រកួត​កីឡា​វាយ​សី​ជើងឯក​ជាតិ​សម្រាប់​ ឆ្នាំ​២០១៥​បានចាប់ផ្ដើម​ហើយដោយ​មាន​ក្លឹប​-​សមាគម​ចមនួន​១១​ចូលរួម ។​

​     ​លោក​ឧ​ត្ត​ម​សេនីយ៍​ជាម សុភា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​ឲ្យ​ដឹងថា​ក្លឹប​-​ សមាគម​ទាំង​ ១១​ដែល​ចូលរួម​នោះ​មាន​មកពី​ខេត្តកំពង់ឆ្នាំង​-​កំពង់ចាម​-​ស្វាយរៀង​-​ ខេត្ត​ព្រះសីហនុ​-​ក្លឹប​ត្រពាំង​ស្រែ​-​ក្លឹប​មុនី​ឋា​ប​នា​ -​ក្លឹប​ខេមរៈ​-​ក្លឹប​ព្រះខ័ន​រាជ​-​ក្លឹប​ទីចាត់ការ​បច្ចេកទេស​ក​ង​ យោធពលខេមរភូមិន្ទ​-​ក្លឹប​ខេត្តកោះកុង និង ក្លឹប​ពហុ​កី​ឡ​ដ្ឋា​ន​ជាតិ ។ កីឡាករ​ដែល​ចូល​រួមមាន​ចំនួន​១២៩​នាក់ និង កីឡាការិនី​ចំនួន​១៧​នាក់ ។​

​     ​ចំពោះ​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​នោះ​មាន​វាយ​ទោល​បុរស​ក្របខ័ណ្ឌ ក​-១ វាយ​គូ​បុរស​ក្របខ័ណ្ឌ ក​-១  វាយ​ទោល​បុរស​ក្របខ័ណ្ឌ ក​-២​អាយុ​១៩​ឆ្នាំ​ឡើង វាយ​ទោល​បុរស​អាយុ​ក្រោម​១៩​ឆ្នាំ​ក្របខ័ណ្ឌ ក​-២ វាយ​ទោល​បុរស​អាយុ​ក្រោម​១៦​ឆ្នាំ វាយ​គូ​បុរស​អាយុ​ក្រោម​១៩​ឆ្នាំ ។ វិញ្ញាសា​វាយ​ទោល​បុរស​អាយុ​ក្រោម​១៣​ឆ្នាំ វាយ​គូ​បុរស​អាយុ​ក្រោម​១៣​ឆ្នាំ វិញ្ញាសា​វាយ​ទោល​នារី វិញ្ញាសា​វាយ​គូ​នារី និង វិញ្ញាសា​ប្រកួត​ជា​ក្រុម ។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​បន្តថា​សម្រាប់​ឆ្នាំនេះ​ការប្រកួត​ជើងឯក​ជាតិ​លោក​ នៅតែ​បន្ត​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​-​កីឡា​ការិនី​វ័យក្មេង​បាន​ចូលរួម​ច្រើន​ ព្រោះ​ពួកគេ​ជា​ថ្នាល​បន្តវេន​ដ៏​សំខាន់ ។​