សហព័ន្ធគុនខ្មែរអន្តរជាតិអាចនឹងបង្កើតនៅកម្ពុជា

ភ្នំពេញ:     ​ភ្នំពេញ​:​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន​ប្រធាន​សហព័ន្ធ​ប្រដាល់​កម្ពុជា​ និង​លោក​មៀម ស៊ី​សា​រ៉ា​ប្រធាន​សហព័ន្ធ​និង​សហព័ន្ធ​គុន ខ្មែរ​នៅ​ប្រទេស​បារាំង​របស់លោក​មៀម ស៊ី​សា​រ៉ា​បាន​ជួប​ជជែក​គ្នា​ជាច្រើនលើក​ហើយ​ក្នុង​ការបង្កើត​សហព័ន្ធ​ ប្រដាល់ គុន​ខ្មែរ​អន្តរជាតិ​មួយ ។​

​    ​លោក​ម៉ិ​ល កាដូ​ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​កម្ពុជា​បាន​ទទួលស្គាល់ថា​អ្វីៗ​ ទើបតែ​ចាប់ផ្ដើម​ជជែក​គ្នា​ទេ​តែ​យើង​មាន​គោលដៅ​ដូចគ្នា​គឺ​បង្កើត​សហព័ន្ធ​ អន្តរជាតិ​មួយ ជាមួយនឹង​ការធ្វើសកម្មភាព​នៅក្រៅ​ប្រទេស​ដើម្បី​ស្វែងរក​ការគាំទ្រ ។​

​     ​លោក​មៀម ស៊ី​សា​រ៉ា​បាន​ឲ្យ​ដឹងថា​នៅ​ស្រុក​បារាំង​ពីមុន​គេ​ស្គាល់​តែ Mouy Thai តែប៉ុណ្ណោះ​តែ​បន្ទាប់ពី​លោក​ផ្ដួច​ផ្ដើមគំនិត​បង្កើត​សហព័ន្ធ​គុន​ខ្មែរ​នៅ ​ស្រុក​បារាំង​មក​ទោះបី​នៅពេល​ការចាប់ផ្ដើម​មានការ​លំបាក និង គ្មាន​ការគាំទ្រ​មែន​តែ​ពេលនេះ​នៅ​ស្រុក​បារាំង​មាន​ក្លឹប​ប្រដាល់​គុន​ បូរាណ​ខ្មែរ​ជាច្រើន ។​

​    ​ជា​រៀងរាលឆ្នាំ​លោក​តែងតែ​រៀបចំ​ឲ្យ​មានការ​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំ ​ប្រទេស​បារាំង ។ កាលពីមុន​ ពិតជា​មានការ​លំបាក​មែន​តែ​ពេលនេះ​លោក​បាន​យក​អាជ្ញាកណ្ដាល​ពី​ស្រុក​ខ្មែរ​ ទៅ​ជួយ​បណ្ដុះបណ្ដាល​នៅ​ស្រុក​បា​រាំង និង យក​អ្នក​ប្រដាល់​ល្អៗ​ពី​ស្រុក​ខ្មែរ​ទៅ​ប្រកួត​នៅ​ស្រុក​បារាំង​ទៅ​ចូលរួម​ ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ព្រមទាំង​មានការ​បង្ហាញ​ពី​ក្បាច់គុន​ខ្មែរ និង របៀប​ថ្វាយ​បង្គ​ម​គ្រូ​ទៀតផង ។​

​    ​លោក​មៀម ស៊ី​សា​រ៉ា​បាន​ឲ្យ​ដឹង​ទៀតថា​លោក​តែងតែ​ធ្វើដំណើរ​ទៅ​ប្រទេស​នានា​ដើម្បី​ បបួល​ឲ្យ​ពួកគេ​ចូលរួម​ជាមួយ​ក្បាច់គុន​បូរាណ​ខ្មែរ​ដែល​ពេលនេះ​នៅ​ប្រទេស​ ធំៗ​ជាច្រើន​គេ​បាន​ចូលរួម​ហ្វឹកហាត់​និង​ចូលរួម​ប្រកួត​ជាប្រចាំ​ទៀតផង ។​

​     ​លោក​អ៊ុក សិទ្ធិ​ជាតិ​អគ្គនាយក​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន និង កីឡា​មានប្រសាសន៍ថា​ការបង្កើត​សហព័ន្ធ​វា​ជា​កាតព្វកិច្ច​របស់​គ​ណៈ​ក​ម្មា​ ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា បើ​គេ​បង្កើត​ហើយ​មាន​លក្ខណៈ​ត្រឹមត្រូវ​អូឡាំពិក​ទទួល​ស្គាល់​នោះ​លោក​ក៏​ ត្រូវតែ​គាំទ្រ​ដែរ ។​

​    ​គួរបញ្ជាក់​ក្នុង​សិក្ខាសាលា​ស្ដីពី​ការរៀបចំ​ផែនការមេ​សម្រាប់ SEA Games ឆ្នាំ​២០២៣​នោះ​អង្គសិក្ខាសាលា​ទាំងមូល​គាំទ្រ​ឲ្យ​មានការ​ចូលរួម​នៃ​ក្បាច់ ​ប្រដាល់​គុន​បូរាណ​ខ្មែរ​នៅក្នុង​ព្រឹត្តិការណ៍​នោះ​។ ។​ហេតុនេះ​ការបង្កើត​សហ​ព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​គឺ​សំខាន់​ណាស់​ ។​