ក្រុមសង្គ្រោះ បន្ទាន់៧១១ បាននាំអំណោយ របស់ឧត្តម សេនីយ៍ឯក ម៉ៅ សុផាន់ ជូនទៅដល់ស្ត្រីក្រីក្រ មានផ្ទៃពោះ កូនស្លាប់ក្នុងផ្ទៃ

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥នេះ ក្រុមសង្គ្រោះបន្ទាន់៧១១ តំណាងឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ ៧០ បានចុះសាកសួរសុខទុក្ខ និងនាំអំណោយ និងថវិកា ជូនដល់ស្រ្តីក្រីក្រមានផ្ទៃពោះ កូនស្លាប់ក្នុងផ្ទៃ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យគាំពារទារក និងមាតា រឺហៅ កាត់ថា ពេទ្យជប៉ុន ។

ការចុះសាកសួរសុខទុក្ខ របស់ក្រុមសង្គ្រោះបន្ទាន់នេះ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបង្ហាញពីទឹកចិត្តសប្បុរសធម៌ ចំពោះប្រជាពលរដ្ឋដែលកំពុងខ្វះខាត ថែមទាំងពាំនាំអំណោយ របស់ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មានដូចជា៖ មី២កេស ទឹកសុទ្ធ ២កេស ស្ករស ៥គីឡូក្រាម ទឹកដោះគោ ២០កំប៉ុង រួមទាំងថវិការ ១លានរៀលជូនទៅស្ត្រីរងគ្រោះ។

សូមជម្រាបផងដែរថា ក្រុមគ្រូពេទ្យបានជួយសង្គ្រោះយកកូនដែលកូនស្លាប់ក្នុងផ្ទៃរបស់ស្ត្រីរងគ្រោះ បានសម្រេច កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤នេះ។

គួរបញ្ជាក់ថា កាលពីម៉ោង១០៖២០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ នៅចំណុចមុខការដ្ឋាន សំណង់ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មានករណីមួយកើតឡើងដោយ ស្រ្តី រងគ្រោះម្នាក់មានឈ្មោះ អ៉ិត សុខន អាយុ៣៧ឆ្នាំ មានស្រុកកំណើត ភូមិក្រសាំង ឃុំក្រសាំង ស្រុក រមាសហែក ខេត្តស្វាយរៀង ដោយសារជីវភាពក្រីក្រពេក បានខំប្រឹងធ្វើការសំណង់ទាំងខ្លួន កំពុង មានផ្ទៃពោះបណ្តាលឲ្យកូនស្លាប់នៅក្នុងផ្ទៃ ហើយមានសភាពធ្ងន់ធ្ងរ ត្រូវបានក្រុមសង្រ្គោះ ៧១១ដឹកទៅសង្គ្រោះនៅមន្ទីរ ពេទ្យគាំពារទារកនិងមាតា រឺហៅកាត់ថា ពេទ្យជប៉ុន៕