អាថ៌កំបាំងដែល​ស្រីៗគួរតែស្វែងយល់អំពីទ្វាមាសខ្លួនឯង

ដើម្បីការពារខ្លួនអ្នកពីរោគស្ត្រី ឬជំងឺទាក់ទងនឹងផ្លូវភេទ, បន្តពូជ ដំបូងឡើយអ្នកត្រូវតែយល់ពីតំបន់ឯកជនរបស់ខ្លួនឯងជាមុនសិន។
១. មនុស្សប្រុស​នោម និង​បញ្ចេញទឹកកាម​តាមបំពង់​នោម ចំណែក​ឯមនុស្សស្រីវិញ នោមតាម​បំពង់នោម មិនមែន​តាមទ្វាមាសឡើយ។
២. ទ្វាមាស​មិនផ្សាភ្ជាប់ទៅ​នឹងពោះរបស់​អ្នកឡើយ។ ប្រសិនបើ​អ្នកប្រើឆ្នុក (ប្រើពេលមាន​រដូវ) សំណាង​មិនល្អ​វាបានរអិលចូល​ជ្រៅទៅ​ខាង​ក្នុង​តែសូម​កុំបារម្ភ។ អ្នកអាច​យកវា​ចេញបាន​ដោយ​ការ​អង្គុយ​ចុះ រួចទាញ​វាចេញ​មក​ក្រៅវិញ។
៣.  ជាការពិតណាស់ ទ្វាមាស​របស់អ្នក​អាចលៀនចេញ​មកខាងក្រៅ។ ប៉ុន្តែតាម​ដែលអ្នក​គិតមើលទៅ ស្ថានភាពនេះគ្មាន​អ្វីគួរឲ្យភ័យខ្លាច​ឡើយ វានឹង​កើតឡើង​នៅពេល​អ្នក​ចូល​ដល់វ័យ​ចំណាស់ ឬក្នុងកំឡុង​ពេល​រួមភេទច្រើន​ដងពេក។
តែទោះបីជាយ៉ាង​ណា បញ្ហានេះអាច​ការពារ​បានដោយ​ការអនុវត្តការ​កន្ត្រាក់សាច់​ទ្វាមាស និងអាច​ព្យាបាល​បានដោយប្រើ​ឱសថពេទ្យ។
៤. អ្នកអាចនឹ​ងឆ្លងមេរោគ​បានតាមរយៈ​ការរួមភេទ បើទោះបីជា​ដៃគូរបស់​អ្នកបាន​ប្រើស្រោមអនាម័យ​ក៏ដោយ។ ស្បែក​តំបន់​ឯកជន​នៅតែអាច​ប៉ះនឹង​ស្បែក​របស់ថង់​ពងស្វាស​ដែលមាន​ផ្ទុកនូវ​មេរោគ។
៥. សាច់ដុំនៅខាងក្នុងទ្វាមាស​មានលក្ខណៈដូចជា​សាច់ដុំកំភួន​ដៃដែរ ប្រសិនបើអ្នក​មិនស៊ាំនឹង​វាទេ នៅពេល​ចាស់ឡើង វានឹង​ទន់រយាក។ តែទោះបីជា​យ៉ាងណា ប្រសិនបើ​អ្នក​ធ្វើលំហាត់ប្រាណ​បាន​ទៀងទាត់ វាអាចជួយការពារ​ដល់បញ្ហាសាច់ដុំ​ទន់រយាកបាន។
៦. ទម្រង់ទ្វាមាស​របស់មនុស្សស្រី​មានលក្ខណៈ​ដូចគ្នា ប៉ុន្តែទម្រង់ប្រដាប់​ភេទរបស់​មនុស្សស្រីខុស​គ្នា។
៧. តំបន់ឯកជនរបស់មនុស្សស្រីគ្រប់រូប​មិនមែនឆាប់​មានអារម្មណ៏​សម្រើបទាំង​អស់​នោះឡើយ។ ប្រសិនបើអ្នក​មិនអាច​មានសម្រើប​ត្រង់តំបន់​នេះ កុំបារម្ភ ព្រោះអ្នក​នៅមាន​កន្លែង​ផ្សេង​ទៀត មិនមែន​មានតែផ្លូវ​មួយ​នោះទេ។
៨.  អ្នកមិនចំាបាច់​ត្រូវផ្តល់ក្លិនក្រអូបអ្វីដល់​តំបន់ឯកជន​របស់​អ្នកឡើយ។ រាល់ស្ព្រាយ៏បាញ់​ឲ្យក្រអូប​ទាំងអស់​មានផ្ទុកនូវ​សារធាតុគីមី ដែល​អាចបណ្តាល​ឲ្យឆ្លង​មេរោគ និង​ប៉ះពាល់​ដល់សុខភាព​តំបន់ឯកជន។ ទ្វាមាសតែងតែ​ធុំក្លិន តែមិនមែន​មានន័យថា អ្នក​មានបញ្ហា​សុខភាព​ឡើយ។
៩. ទ្វាមាសរបស់​អ្នកនឹង​បញ្ចេញខ្យល់​ក្នុងកំឡុងពេល​រួមភេទ សូមកុំមានការ​អៀនខ្មាស់ ព្រោះនេះជារឿង​មួយធម្មតា ដែល​មនុស្សស្រីណា​ក៏ដោយ​នឹងជួបប្រទះ ២-៣ដង​ក្នុង​មួយ​ឆាក​ជីវិត។
១០. ទ្វាមាសនឹង​មានការយឺតយារ​ធ្លាក់បន្តិច ប្រសិនបើអ្នក​សម្រាលកូនតាម​បែបធម្មជាតិ ហើយនេះអាច​ធ្វើឲ្យអ្នក​បាត់បង់​ទំនុកចិត្តនឹង​ការនៅ​ស្និតនឹងស្វាមី។ ការ​ធ្វើលំហាត់ប្រាណ​ទ្វាមាស​ពិតជា​អាចទាញយក​ភាពតឹងណែន​មកវិញ​បាន និង​ជួយការពារទ្វាមាស​ពីសាច់ដុំទន់​រយាក។
ដោយ៖ ដារ៉ា
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!