ជី​វប្រ​វត្ត​តួឯក​ស្រី ឆ្នាំ​២០១៥

Sanofi

​រឿង​នាង​កែវ​ណា​ម៉ា ត្រូវបាន​យកមក​ថត​ថ្មី​ជា​ច្រើនដង​រួចមកហើយ ប៉ុន្តែ​រឿង​ដែល​ថត ឡើយ​វិញ​ក្នុង​ឆ្នាំ ២០១៥ នេះ គឺមាន​ភាពលេច​ធ្លោ ជាង​រឿង​ពីមុន​យ៉ាងខ្លាំង រហូត​ធ្វើ​ឲ្យ ទស្សនិកជន ចង់​ស្គាល់​តួឯក​ស្រី នាង​កែវ​ណា​ម៉ា ថា​ជា​នរណា មាន​ជីវប្រវត្តិ​យ៉ាងដូចម្តេច​?

​តួឯក​ស្រី នាង​កែវ​ណា​ម៉ា មាន​ឈ្មោះថា ដៀ​រ ដា​រី​ន នី​ត​ឆា​កាន ( Dear Darin Nitchakarn) មាន​អាយុ ២១​ឆ្នាំ ដែល​កើន​នៅ​ថ្ងៃទី ៦ ខែមីនា ឆ្នាំ​១៩៩៤ មាន​ទីកន្លែង​កំណើត​នៅ ទីក្រុង​បាងកក ហើយ​មាន​កំពស់ ១៦៨ សង់ទីម៉ែត្រ និង ទំងន់ ៤៨ គីឡូក្រាម​កាន់តែ​ពិសេស​បំផុត នាង​ជាតា​រា​ស្រី ដែលមាន​រូប​សម្រស់ ស្រស់​សោភា និង មិនទាន់ មាន​ម្ចាស់ គ្រង​បេះដូង​នៅឡើយ​ទេ​។​

​បច្ចុប្បន្ននេះ នាង Dear កំពុង​សិក្សា នៅ​មហាវិទ្យាល័យ​បាងកក ផ្នែក​ច្បាប់ ដោយ​ការ​ពី​នៅ​ក្មេង គឺ​នាង​មានបំណង​ចង់​ក្លាយជា​គ្រូពេទ្យ​ធ្មេញ ដល់​ធំ​ឡើង​បែរជា​ស្រឡាញ់ និង ចង់​រៀន​ផ្នែក​ច្បាប់​ទៅវិញ​។ នាង Dear ថែមទាំង​ជា​អ្នកតំណាង ខាង​សា​ធារ​ណះ និង ធ្លាប់​ទទួល​ពានរង្វាន់ ជាប់​ជា​និស្សិត ដែលមាន​ប្រជាប្រិយភាព ប្រចាំ​មហាវិទ្យាល័យ​។​

​មុនពេល​បាន​ចូលប្រឡូក​ក្នុង​វិ​ស្ស័​យ​សិ​ល្បះ នាង Dear ធ្លាប់​ចូលរួម​ប្រកួត​ជ្រើសរើស បវរកញ្ញា Miss Teen Thailand នៅ​ឆ្នាំ​២០១១ ហើយ​នាង​មាន​អាជីព​ដូចជា ការដើរ​បង្ហាញ​ម៉ូត ថត​ដា​ក់ទ​ស្សាវ​ដ្តី និង ផ្សាយពាណិជ្ជកម្ម ។ បន្ទាប់ពីនោះ នាង​មាន​ឪ​កាស​បាន​ចូល​សម្តែង​ក្នុង​រឿង​ដំបូង​គឺ <​រឿង​មនុស្ស​នាគរាជ​> ដោយ​សម្តែង​ជា​តួ​កូនភ្លោះ នី​វ៉ា​ណា និង ដា​រ៉ា​វ៉ា​ឌី សម្តែង​ជាមួយ​តួ​ប្រុស លោក អេក អេក​កា​រាក (EK Ekkaraj Giristhip)​។​

​គូរ​ស្នេ​ហ៏​ក្នុង​ឆាក​មួយគូរ​នេះ បាន​បន្ត​ស្នាដៃ​រួមគ្នា​ក្នុង​ឆ្នាំ​២០១៥ ក្នុង​រឿង​នាង​កែវ​ណា​ម៉ា ដែល​ការសម្តែង របស់​ពួកគេ កាន់​តែមាន​ភាពស៊ីចង្វាក់ និង​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​លាន់មាត់​សរសើរ​ពី​ឈុត​ឆា​កំប្លែង​របស់​ពួកគេ​។​

​ភាពលេច​ធ្លោ​ក្នុងការ​សម្តែង ធ្វើជា​តួឯក​ស្រី​នាង​កែវ​ណា​ម៉ា បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន ចាប់ផ្តើម​ស្គាល់​រូបនាង ហើយក៏​ជា​ឪ​កាស​ធ្វើ​ឲ្យ​នាង អាច​ដណ្តើមបាន​តំណែង​ជា​តួឯក​ស្រី ជាច្រើន​រឿង​ទៀត​៕ ខេ​រី​
(​ប្រភព​:​កា​ភូ​ក​)


Related